សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា “ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​” ដោយ​ច្រៀង​ដោយ Phương Mỹ Chi។

Advertisement

អ្វី​ដែល​ធ្វើឲ្យ​មហាជន​ខ្មែរ​ភ្ញាក់ផ្អើល​​ចម្រៀង របស់ Phương Mỹ Chi និង DTAP គឺ MV បទ​«Thiên Đường Với Người Thương» មាន​បញ្ចូល​វប្បធម៌​ខ្មែរ។ សិល្បករ​ស្រី​វ័យ​ក្មេង​ឈាន​មុខ​គេ​របស់​ប្រទេស​វៀតណាម ភឿង ម៉ី ឈី បាន​បញ្ចូល​ធាតុផ្សំ​នៃ​វប្បធម៌​កម្ពុជា​យ៉ាង​ស្រស់​ស្អាត​ទៅ​ក្នុង​វីដេអូ​ចុងក្រោយ​របស់​នាង។

Phương Mỹ Chi បាន​យក សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ​ច្រើន​ដាក់​បញ្ចូល​ក្នុង MV។ ដែល​មាន​រូបភាព​ពិធី​មង្គលការ​បែប​ប្រពៃណី​ខ្មែរ របាំង​មុខ, ឧបករណ៍​ភ្លេង​ខ្មែរ, សម្លៀកបំពាក់​ប្រពៃណី​ហូល​ផាមួង និង​របាំ​អប្សរា​ដ៏​ប្រណិត​ថ្លៃថ្លា។ ធាតុផ្សំវប្បធម៌ទាំងនេះត្រូវបានបង្ហាញដោយភាពឆើតឆាយ និង​ភាព​សុខដុមរមនា ដែល​បង្កើត​ជាទំនាក់ទំនងសិល្បៈដ៏ទាក់ទាញរវាងតន្ត្រី និងបេតិកភណ្ឌ។

បទ «Thiên Đường Với Người Thương» និយាយអំពីស្នេហាប្រុសស្រីមួយគូ​។ បើ​តាម​ការ​ឲ្យ​ដឹង​ពី Facebook Thy បាន​ឲ្យ​ដឹង​ថា Phương Mỹ Chi គឺជា​តារា​ចម្រៀង​ជនជាតិ​វៀតណាម (មិនមែន​កម្ពុជា​ក្រោម​ទេ) ជាតារាចម្រៀងដែលមានប្រជាប្រិយភាពខ្លាំង ដែល​ចម្រៀង​របស់​នាង​ភាគ​ច្រើន​ទាក់ទង​ទៅ​នឹង​វប្បធម៌។ ជារឿយៗ​ៗ​នាង​តែងតែ​​សិក្សា​អំពី​វប្បធម៌​នា​ៗ ពិសេស​វប្បធម៌​ជនជាតិភាគតិច​ក្នុង​ប្រទេស​វៀតណាម ហើយ ម្សិលមិញ​នាង បាន​បញ្ចេញ​ចម្រៀងMV មួយ​បទ​ក្រោម​វប្បធម៌​ប្រពៃណី​ខ្មែរ (បាន​ជំរុញ និង​ណែនាំ​ដោយ​​ខ្មែរ​ក្រោម)។

បទ​ចម្រៀង​របស់ Phương Mỹ Chi បទ «Thiên Đường Với Người Thương» បង្ហាញ​ពី​មិត្តភ័ក្ដិ​ពី​កុមារ​ភាព​ដែល​ធំធាត់​ជាមួយ​គ្នា​នៅ​ក្នុង​ភូមិ​ខ្មែរ​មួយ ដែល​សម្ដែង​ដោយ ភួង មីជី និង​តារា​សម្ដែង បាវ ឌិញ។ ចាប់ពី​ការ​ហាត់​រាំ​កាល​ពី​កុមារភាព និង​ការ​លេង​នៅ​ក្នុង​ចម្ការ មិត្តភាព​របស់​ពួកគេ បាន​រីក​ដុះដាល​បន្តិចម្ដងៗ​​ទៅ​ជា​ស្នេហា។

បទ «Thiên Đường Với Người Thương» នោះ​ដែរ​ក៏​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ភ្លាម​ៗ ហើយ​ត្រូវ​បាន​សារព័ត៌មាន​វៀតណាម​ច្រើន​បាន​ចុះផ្សាយ​ពី​ភាព​ស្រស់​ស្អាត​នៃ MV ដែល​មាន​វប្បធម៌​ខ្មែរ​នៅ​ក្នុង​នោះ។ MV នេះ​បាន​យក​ផ្នែក​ជាច្រើន​ដើម្បី​ធ្វើ​ពិធី និង​សកម្មភាព​វប្បធម៌​ខ្មែរ ជាពិសេស​ឈុត​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​ពិធី​ចងខ្សែ​ក្រហម ដែល​មាន​ន័យ​ជូនពរ​ឲ្យ​គូស្នេហ៍​មាន​សេចក្ដី​សុខ និង​សុភមង្គល​។

គម្រោង​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ទី​ប្រឹក្សា​វប្បធម៌ និង​ពី​សាកលវិទ្យាល័យ​ត្រាវិញ ពេញ​មួយ​ដំណើរ​ការ​អភិវឌ្ឍន៍​រូបភាព និង​តន្ត្រី ដោយ​មាន​លោកស្រី ថាច់ ធីអ៊ុតលីញ (M.A.) ជា​អ្នក​ណែនាំ​ដោយ​ផ្ទាល់​ដល់ Phuong My Chi ក្នុង​វគ្គ​របាំ​ប្រពៃណី។ ក្រុមការងារ​បាន​ស្រាវជ្រាវ​យ៉ាង​សកម្ម​អំពី​វប្បធម៌​ខ្មែរ​តាមរយៈ​បទពិសោធន៍​ជាក់​ស្ដែង​នៅ​ក្នុង​តំបន់៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា