វត្តកោះប៉ែន អារាមចំណាស់លាក់ទុករឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈបុរាណជាច្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វត្តកោះប៉ែន អារាមចំណាស់លាក់ទុករឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈបុរាណជាច្រើន

វត្តកោះប៉ែន អារាមចំណាស់លាក់ទុករឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈបុរាណជាច្រើន

វត្តកោះប៉ែន គឺជាវត្តអារាមដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងខេត្តកំពង់ចាម ដែលលាក់បាំងនូវរឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈដ៏មានតម្លៃជាច្រើន។

ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ពី​ទី​រួម​ខេត្ត​កំពង់ចាមប្រមាណ ៣ គីឡូម៉ែត្រ ឆ្លង​កាត់​ស្ពាន​កោះ​ប៉ែន អ្នក​ប្រាកដ​ជា​បាន​ឃើញ​អារាម​បុរាណ​មួយ​ដែល​ស្ថិត​នៅ​លើ​កូន​កោះ​នៃ​ទន្លេ​មេគង្គ នោះ​គឺ​វត្ត​ពោធិវ័ន អ្នក​ស្រុក​តែង​ហៅ​វត្ត​កោះ​ប៉ែន​ដល់​សព្វ​ថ្ងៃ។

វត្ត​កោះប៉ែនបានចាប់ផ្តើមកសាងឡើងក្នុងឆ្នាំ១៧៩៥ ដោយគំនិតផ្តួចផ្តើមរបស់លោកតា អ៊ុង មី ព្រមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត។ ក្នុង​អារាម​នេះ​មាន​រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​គួរ​ឱ្យ​ចាប់​អារម្មណ៍​សំដៅ​ដល់​វិហារ​ និង​គំនូរ​បុរាណ​ដែល​មាន​នៅទី​នោះ។

កាល​ដើម​ឡើយ សំណង់​វិហារ​សព្វ​ថ្ងៃ​បាន​ចាប់​ផ្ដើម​ត្រឹម​ជា​សាឡុំ​ឈើ​ប្រក់​ស្បូវ សម្រាប់​គោរព​បូជា​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ លុះ​ក្រោយ​​មក ក៏​មាន​ការ​សាងសង់​ជា​បន្តបន្ទាប់​រហូត​ក្លាយ​ជា​ព្រះ​វិហារ​មក​ដែល​គង់វង្ស​ដល់​ពេល​សព្វ​ថ្ងៃ។

តាម​ការ​ស្រាវជ្រាវរបស់​លោកស្រី Danielle និងលោក Dominique-Pierre Guéret បញ្ជាក់ថា​ ព្រះវិហារវត្តកោះប៉ែនចាប់ផ្តើមកសាងឡើងរវាងឆ្នាំ១៩៣៥-១៩៣៦​។ ព្រះវិហារនេះជា​សំណង់​បេតុងដ៏រឹងមាំ និងល្អប្លែក​តាម​ដងទន្លេ ដែលគេយល់ថាជាការ​វិវឌ្ឍថ្មី​នៃស្ថាបត្យកម្មនៅក្នុងរាជ្យ​ ព្រះករុណា ​ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស (ព្រះបរមខត្តិយកោដ្ឋ)។

រី​ឯ​គំនូរ​បុរាណ​នៅ​ក្នុង​ព្រះ​វិហារ​ត្រូវ​បាន​គូរ​ជា​រឿង ២ ផ្សេង​គ្នា​គឺ​រឿង​ពុទ្ធប្រវត្តិ និង​រឿង​ជាតក។ ដោយ​ឡែក គំនូរ​នៅ​លើ​ពិតាន​ឈើ​មាន​លក្ខណៈ​ប្លែក​ពី​គំនូរ​លើ​ជញ្ជាំង​ជុំវិញ ហើយ​ក៏​ហាក់​ប្លែក​ពី​វត្ត​ដទៃ​ដែល​ភាគ​ច្រើន​គេ​និយម​គូរ​ព្រះ​អាទិត្យ​និង​ព្រះ​ច័ន្ទ។

ជា​រួម វត្ត​កោះ​ប៉ែន​ជា​សំណង់​អារាម​ដែល​បាន​រក្សា​នូវ​សិល្បៈ​ស្ថាបត្យកម្ម​ដ៏​មាន​តម្លៃ ជា​ពិសេស​គំនូរ​សិល្បៈ​លើ​ជញ្ជាំង​និង​លើ​ពិតាន ត្បិត​ឆ្លង​កាត់​សង្គ្រាម តែ​មិន​បាន​បង់បាត់​និង​អាច​រក្សា​បាន​គង់វង្ស​ដល់​សព្វ​ថ្ងៃ៕

រូបភាព ៖ Credit : Laoclassic -Influencers MLMUPC

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា