រូបភាពថ្ងៃមង្គលការតារាសម្ដែង ដាដាវ ភ្ញៀវភាគសឹងតែទាំងអស់គ្រងស្លៀកឈុតពណ៌ត្នោត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រូបភាពថ្ងៃមង្គលការតារាសម្ដែង ដាដាវ ភ្ញៀវភាគសឹងតែទាំងអស់គ្រងស្លៀកឈុតពណ៌ត្នោត

រូបភាពថ្ងៃមង្គលការតារាសម្ដែង ដាដាវ ភ្ញៀវភាគសឹងតែទាំងអស់គ្រងស្លៀកឈុតពណ៌ត្នោត

មង្គលការ​តារា​សម្ដែង តារា​បង្ហាញ​ម៉ូដ ដាដាវ ដែល​មាន​ឈ្មោះ​ពិត ម៉ៅ ធីតា បាន​បញ្ចប់​ទៅ​ហើយ​ក៏​ពិតមែន តែ​រូបភាព​នៃ​ថ្ងៃ​សិរី​សួស្ដី​ទាំង​មូល មិន​ទាន់​ចប់​ឡើយ។ ដោយ​រូប​ផ្លូវការ​នៃ​ថ្ងៃ​ពិសេស​ម្ចាស់​ប្រេន Bare មាន dress code ពណ៌​ត្នោត ឬ​ពណ៌សូកូឡា​ដែល​ជា​ពណ៌​ដ៏​ពេញ​និយម​បំផុត។

Advertisement

ក្នុង​នោះ ដាដាវ មាន​ឈុត​សម្លៀកបំពាក់​ខ្មែរ​ស្បៃ​ពណ៌​ត្នោត គ្រង​នា​ពេល​សំពះ​ផ្ទឹម ហើយ​ភ្ញៀវ​ចូលរួម​តាំងពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់ សុទ្ធសឹងតែ​ពណ៌​ដូច​ម្ចាស់​កម្មវិធី​។ ភ្ញៀវ​ប្រុស​ស្រី ដែល ដាដាវ អញ្ជើញ​ចូលរួម​ក្នុង​ថ្ងៃ​ពិសេស​ជា​បុគ្គល​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​វិស័យ​សិល្បៈ និង​អ្នក​ផលិត​មាតិកា។

ម្នាក់​ៗ​បាន​ជ្រើសរើស​សម្លៀកបំពាក់​ខ្មែរ​ពណ៌​ដូច​គ្នា ខុស​តែ​ម៉ូដ​ប៉ុណ្ណោះ ដែល​ញាំង​ឲ្យ​ពិធី​មង្គលការ ដាដាវ មើល​ទៅ​ស្អាត ប្លែក និង​មើល​ទៅ Classic។ ចំណែក​កម្មវិធី​ពេល​ល្ងាច​វិញ ភ្ញៀវ​និង​ម្ចាស់​កម្មវិធី​បាន​ជ្រើសរើស​ពណ៌​ក្រហម យ៉ាង​ស៊ីវិល័យ។ ដ្បិត​តែ​មង្គលការ តារា​ស្រី​ពូកែ​លេង​ស្ទីល៍​សម្លៀកបំពាក់​រូបនេះ មិន​សូវ​អញ្ជើញ​ភ្ញៀវ​ច្រើន​ក៏​ពិត​មែន តែ​​មិត្តភ័ក្តិ​អ្នកនាង​មិន​បាន​អាក់ខាន​ឡើយ។

សម្រាប់ ដាដាវ នៅ​ថ្ងៃ​មង្គលការ​នៅតែ​ជ្រើសរើស​ការ​ផាត់​មុខ​ស៊ិចស៊ី​ព្រម​ទាំង​ម៉ូដ​សម្លៀកបំពាក់​ស្អាត​ៗ​ច្រើន​ឈុត បន្ទាប់ពី​គ្រង​សម្លៀកបំពាក់​មង្គលការ​ខ្មែរ។ ឈុត​ប្រពៃណី​ថ្ងៃ​មង្គលការ ដាដាវ មិន​ភ្លេច​ឡើយ​ក្បិន​ពណ៌​ស និង​មាន​រងជើង​ពណ៌​ទឹក​មាស​យ៉ាង​ស្រស់​ស្អាត៕

រូបភាព៖ The ring wedding cambodia

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា