មុនបើកសម្ពោធផ្លូវការខែក្រោយ  ប្រាសាទមេបុណ្យខាងលិច កំពុងទាក់ទាញទេសចរចូលទស្សនាហូរហែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មុនបើកសម្ពោធផ្លូវការខែក្រោយ  ប្រាសាទមេបុណ្យខាងលិច កំពុងទាក់ទាញទេសចរចូលទស្សនាហូរហែ

មុនបើកសម្ពោធផ្លូវការខែក្រោយ  ប្រាសាទមេបុណ្យខាងលិច កំពុងទាក់ទាញទេសចរចូលទស្សនាហូរហែ

ប្រាសាទមេបុណ្យខាងលិច បានបិទបញ្ចប់ការងារជួសជុលទាំងស្រុងហើយ ដោយ​រង់ចាំ​តែ​ថ្ងៃ​បើក​សម្ពោធ​ផ្លូវការ​តែ​ប៉ុណ្ណោះ។ ទោះ​ជា​មិន​ទាន់​មាន​ពិធី​បើក​សម្ពោធ​ផ្លូវការ​ក៏​ពិតមែន តែ​ភ្ញៀវ​ទេសចរ​ជាតិ​កំពុង​ចាប់អារម្មណ៍ ចូល​ទស្សនា​នា​ប្រាសាទ​មេបុណ្យ​ខាង​លិច​បណ្ដើរ​ៗ​ហើយ។

បច្ចុប្បន្ន​ប្រាសាទមេបុណ្យខាងលិច បានបិទបញ្ចប់ការងារជួសជុលទាំងស្រុង ហើយ​ ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​កំពុង​មមាញឹក​រៀបចំ​សម្អាត រៀបចំ​សណ្ដាប់ធ្នាប់ កែសម្រួល​បរិស្ថាន​នៅ​ជុំវិញ​ប្រាសាទ​ផង​ដែរ។

គ្រា​នេះ​ដែរ វត្តមាន​ភ្ញៀវទេសចរ​ជាច្រើន​បាន​ចូល​ទៅ​ទស្សនា និង​ថតរូប​ទុក​ជា​អនុស្សាវរីយ៍ ព្រោះតែ​ក្រោយ​ជួសជុល​ហើយ​​ប្រាសាទ​មេបុណ្យ​ខាងលិច បង្ហាញ​រូបរាង​យ៉ាង​អស្ចារ្យ​ដូច​ថ្មី។ ភ្ញៀវ​ទេសចរ​ចាប់អារម្មណ៍​នឹង​ទិដ្ឋភាព​ប្រាសាទ​មេបុណ្យ​ខាងលិច ដែល​បណ្ដែត​ខ្លួន​នៅ​កណ្ដាល​កោះ មាន​ទឹក​ព័ទ្ធជុំវិញ និង​កោតសរសើរ​ចំពោះ​ស្ថាបត្យកម្ម​ដ៏​ល្អ​ឯក​មួយ​នេះ។

ជាងនេះទៅទៀត គឺការជួសជុល និងលើកតម្លៃឡើងវិញ ដោយក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ដែល​ប្រឹងប្រែងច្រើនឆ្នាំមកនេះ។ ក្រោម​កិច្ច​សហការរវាងអាជ្ញាធរជាតិអប្សរា និង​រាជរដ្ឋាភិបាល​បារាំង ប្រាសាទមេបុណ្យខាងលិច បានបង្ហាញរូបរាងជាថ្មីឡើងវិញ ក្រោយពី​រង​ការ​ខូចខាត​បាត់បង់​រូប​អស់​មួយ​ផ្នែក​ធំ។

ប្រាសាទ​មេបុណ្យ​ខាងលិច ស្ថិត​នៅ​កណ្ដាល​បារាយណ៍ ហ៊ុមព័ទ្ធ​ដោយ​ទឹក​ល្ហល្ហេវ មាន​សម្រស់​ស្អាត​ប្លែក និងមានសោភ័ណភាពប្រែប្រួលទៅតាមពេលវេលា ចាប់តាំងពីព្រលឹមរហូតដល់ថ្ងៃលិច បាន​នឹង​កំពុង​ទាក់ទាញ​ទេសចរ​មក​ទស្សនា​ឥត​ដាច់។

ក្រោយពីបញ្ចប់ការងារជួសជុលប្រាសាទមេបុណ្យខាងលិច គ្រោង​នឹង​សម្ពោធ​បើក​ចូល​ទស្សនា​ជា​ផ្លូវការ នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខ។ គួរ​បញ្ជាក់​ថា ប្រាសាទ​មេបុណ្យ​ខាង​លិច​សាងសង់​រយៈពេល​យូរ អាច​នា​ពាក់​កណ្ដាល​សតវត្សរ៍​ទី១១ ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៤៩-១០៦៦) តាម​រចនាប័ទ្ម​បាភួន កណ្ដាល​បារាយណ៍​ទឹកថ្លា ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។

ប្រាសាទមេបុណ្យខាងលិច មានបណ្ដោយប្រវែង១០០ម៉ែត្រ និង​ទទឹង១០០ម៉ែត្រ។ តាមរយៈ​ការ​ស្រាវជ្រាវ​ដំបូង ប្រាសាទ​នេះ មាន​ប្រាង្គ ១២៕

រូបភាព៖ អាជ្ញាធរជាតិអប្សរា, ស៊ិន ប្រណី/ ភោគ ជា

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា