ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨ នាទីព្រឹក។ ហេតុដូច្នេះ មហាគ្រួសារខ្មែរគួរដឹងពីរបៀបរៀបចំរណ្ដាប់ទទួលទេវតាឆ្នាំថ្មី កុំឱ្យខកខាន។

Advertisement

ផ្អែកតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាំងពីបុរាណកាលមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ ដោយមានក្រាលសំពត់ពណ៌ស ឬក្រហម បន្តដោយគ្រឿង សក្ការបូជាទេវតា មានជាអាទិ៍ បាយសី ៩ថ្នាក់មួយគូ បាយសី ៧ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខរៀបដាក់ជើងពាន ១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។

យ៉ាងណាមិញ សូមចំណាំថា ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្រ្ដគួរធ្វើត្រឹមបាយសី ៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀន៥ ធូប៥ ស្លាធម៌ កូនចេកមួយគូ ក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្រ្ដគួររៀបឲ្យបានត្រឹម ៣ ឬ ៥មុខ ក៏ជាការប្រសើរ សមសួនទៅតាមធនធាន និងលទ្ធភាពរបស់ខ្លួន។

បន្ថែមពីនេះ​​ គ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើ ខណៈឯលើបាយសីត្រូវដោតទៀន ហើយដុតបំភ្លឺ។

រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

លុះដល់ម៉ោងទេវតាយាងចុះ ជាក់ស្ដែងក្នុងឆ្នាំ ២០២៦នេះ គឺនៅវេលាម៉ោង ១០ និង ៤៨ នាទី ត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។

សូមជម្រាបថា ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​មមី ព្រះនាម ព្រះនាង«រាក្យសាទេវី» ទ្រង់អម្ពរពណ៌ខ្មៅ លម្អនៅព្រះកាណ៌ដោយសៀតឈូក អភរណៈ កែវមនោរា ភក្សាហារទ្រង់លោហិត (ឈាម) ព្រះហស្តស្តាំទ្រង់ធ្នូ ព្រះហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ឈរបើកព្រះនេត្រលើខ្នងអស្សតរ (សត្វសេះ) ជាមគ្គពាហនៈ៕

រូបភាព៖ Laor Hours ល្អហួស

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា