តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម្រាំង​ជ្រើស​រើស​ជា​ពិសេស ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន​ក្នុង​ឆ្នាំ ២០២៦ នេះ​ផង​ដែរ។

កម្ពុជា​ជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​សិល្បៈ​បន្ត​តាំង​ពី​មនុស្ស​ជំនាន់​មុន​ដល់​ជំនាន់​ក្រោយៗ ដែល​សុទ្ធ​សឹង​តែ​ជា​ធនធាន​សិល្បៈ​កម្រ​ដែល​ពិត​ជា​ពុំ​អាច​ខ្វះ​បាន។ តួ​យ៉ាង នៅ​ក្នុង​ព្រឹត្តិការណ៍ «ល្ខោន​និយាយ» នា​ពេល​នេះ​លោក​គ្រូ អ្នក​គ្រូ ក៏​ដូច​ជា​សិល្បករ​ជំនាន់​មុន​ជា​ច្រើន​រូប​បាន​ផ្ដួច​ផ្ដើម​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សិល្បករ​ជំនាន់​ក្រោយ ក៏​ដូច​ជា​អ្នក​ដែល​មាន​ចិត្ត​ស្រលាញ់​លើ​ជំនាញ​សិល្បៈ​ខ្មែរ​ជា​ពិសេស​ជំនាញ ល្ខោន​និយាយ ដើម្បី​ឱ្យ​ពួក​គេ​អាច​មាន​ឱកាស​ក្នុង​ការ​បង្ហាញ​សមត្ថភាព​ដែល​បាន​សិក្សា​និង​បាន​បង្ហាញ​ជូន​ដល់​ទស្សនិកជន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​ទស្សនា។

នៅ​ថ្ងៃ​ទី ១ និង ២ ខែ តុលា ស្អែក​នេះ នៅ​ឯ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​នឹង​មាន​ការ​រៀប​ចំ​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្នុង​នោះ​ក៏​មាន​ទស្សនីយភាព​សម្ដែង​ល្ខោន​និយាយ​ផ្ទាល់​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម ដែល​សុទ្ធ​សឹង​តែ​មាន​ភាព​ប៉ិន​ប្រសព្វ​និង​វោហារ​សារសព្ទ​គួរ​ជា​ទី​ទស្សនា​កម្សាន្ត។

បេក្ខភាព​ទាំង ៥ ក្រុម​នោះ​រួម​មាន៖

ទី១. ក្រុម​សិល្បៈ​អនុវិទ្យាល័យ​សម្ដេច​ឪ មក​ពី​ខេត្ត​ព្រះសីហនុ

សម្ដែង​ជូន​រឿង «សាមគ្គី​នាំ​មក​នូវ​ជ័យ​ជម្នះ»

ទី២. ក្រុម​សិល្បៈ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ រាជធានី​ភ្នំពេញ

សម្ដែង​ជូន​រឿង «ក្ដី​សង្ឃឹម​សង្គម​ថ្មី»

ទី៣. ក្រុម​រស្មី​វប្បធម៌ ខេត្ត​កែប

សម្ដែង​ជូន​រឿង «ជួប​ស្នេហ៍​នៅ​ជនបទ»

ទី៤. ក្រុម​សិល្បៈ​អភិវឌ្ឍ​កុមារ​និង​យុវជន មក​ពី​ខេត្ត​កំពង់ស្ពឺ

សម្ដែង​ជូន​រឿង «ជំងឺ​សិល្បៈ»

ទី៥. ក្រុម​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ ខេត្ត​ត្បូង​ឃ្មុំ

សម្ដែង​ជូន​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ»

គួរ​ជម្រាប​ផង​ដែរ​ថា ទាំង ៥ ក្រុម​ខាង​លើ​បាន​ត្រៀម​រួច​រាល់​សម្រាប់​ការ​សម្ដែង​ដើម្បី​គ្រង​ដំណែង​ជយលាភី នៃ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦។ ចាំ​មើល​ថា​តើ​ក្រុម​ជើង​ខ្លាំង​មួយ​ណា​នឹង​ក្លាយ​ជា​ម្ចាស់​ពាន​ដ៏​អស្ចារ្យ​មួយ​នេះ?

ចូល​រួម​គាំទ្រ​និង​ទស្សនា​ដោយ​សេរី​នៅ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព និង​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook Page ផ្លូវ​ការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រម​ទាំង​ហ្វេសប៊ុក​ផេក​ដៃ​គូ​សហការ​រៀប​ចំ​ផង​ដែរ៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា