ស្រាយចម្ងល់! ហេតុអ្វីបានជា Jin បាត់ឈ្មោះក្រេឌីតលើអាល់ប៊ុម Arirang? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្រាយចម្ងល់! ហេតុអ្វីបានជា Jin បាត់ឈ្មោះក្រេឌីតលើអាល់ប៊ុម Arirang?

ស្រាយចម្ងល់! ហេតុអ្វីបានជា Jin បាត់ឈ្មោះក្រេឌីតលើអាល់ប៊ុម Arirang?

នៅថ្ងៃទី ២០ ខែមីនា កន្លងទៅ BTS ទើបតែបានចេញផ្សាយអាល់ប៊ុម Comeback ក្រោមចំណងជើង Arirang។ ខណៈពេលដែលសមាជិក ៦ នាក់ទទួលបានក្រេឌីតលើការតែងនិពន្ធសម្រាប់អាល់ប៊ុមថ្មី បែរជា Jin បានអវត្តមាននៅលើបញ្ជីនេះ។

Advertisement

នៅក្នុងថ្ងៃតែមួយ BTS បាន Live ជួបជុំគ្នានៅលើកម្មវិធី Weverse ក្រោមឈ្មោះ Studio Note Arirang ដើម្បីចែករំលែករឿងរ៉ាវពីក្រោយអាល់ប៊ុម Arirang ដែលជាអាល់ប៊ុមវិលត្រឡប់មកជួបជុំគ្នាជាថ្មីម្ដងទៀតរបស់សមាជិកទាំង ៧រូបក្នុងរយៈពេលជិត ៤ឆ្នាំ។

អាល់ប៊ុមពេញខ្នាតទី ៥នេះ មានសរុប ១៤ បទ  ដោយសមាជិកម្នាក់ៗ ដូចជា RM Suga J-Hope Jungkook V និង Jimin បានចូលរួមក្នុងការសរសេរ និងនិពន្ធបទចម្រៀង ដែលនាំឱ្យសមាជិកទាំង ៦នាក់ទទួលបានក្រេឌីតសម្រាប់ស្នាដៃខាងលើ។ យ៉ាងណាមិញ Jin បានអវត្តមានចំពោះការចូលរួមនេះ ដែលនាំឱ្យលោកមិនទទួលបានឈ្មោះក្រេឌីតសម្រាប់បទណាមួយឡើយ។

ជាក់ស្ដែង ការខកខានរបស់ Jin បានកើតឡើងដោយសារតែលោកបានជាប់រវល់នឹងការប្រគំតន្រ្តីទេសចរណ៍ទោល ខណៈពេលដែលមានកាលវិភាគត្រួតគ្នាជាមួយនឹងការរួមក្រុម។ ទាក់ទិនទៅនឹងបញ្ហាខាងលើ RM បានបកស្រាយថា៖ “ប្រសិនបើដំណើរប្រគំតន្រ្តីទេសចរណ៍របស់ Jin បានបញ្ចប់មុននេះបន្តិច គេនឹងអាចចូលរួមបានច្រើនជាងនេះ។ វាជារឿងគួរឲ្យអាណិតណាស់”។

ដោយការងារប្រគំតន្ត្រីទោលនេះមានសភាពមមាញឹកខ្លាំង V បានបន្ថែមថា៖ “មានពេលខ្លះដែលយើងពិតជាបានធ្វើការជាមួយគ្នាបាន ប៉ុន្តែគេមិនមែនទំនេរស្រួលខ្លួនអាចចូលរួមពេញទីទេ ហើយការប្រគំតន្ត្រីទេសចរណ៍នោះក៏នៅមិនបញ្ចប់ដូចគ្នា”។

ដ្បិតខកខានចូលរួមផលិតបទថ្មីជុំគ្នាក៏ពិតមែន តែ RM និង Jimin ក៏បានកោតសរសើរដល់ Jin ថា​ សមាជិករូបនេះពិតជាបានខិតខំប្រឹងប្រែង និង អរគុណដែលបានជួយក្រុម រហូតអាចឱ្យ BTS ចេញផ្សាយអាល់ប៊ុមនេះជូនអ្នកគាំទ្រ។

ទន្ទឹមគ្នានេះ Jungkook ក៏បានលើកទឹកចិត្ត Jin ដោយទះស្មាលោកតិចៗ ខណៈបងធំ BTS រូបនេះ ក៏បានអរគុណដល់សមាជិកទាំង ៦ដែលបាននិពន្ធបទពិរោះៗជាច្រើនសម្រាប់អាល់ប៊ុមថ្មីរបស់ក្រុម។  

ក្នុងនាមជាសមាជិកដែលមានអាយុច្រើនជាងគេប្រចាំក្រុម Jin គឺជាមនុស្សដំបូងគេដែលបានបញ្ចប់កាតព្វកិច្ចយោធា ពោល គឺនៅក្នុងខែមិថុនា ឆ្នាំ ២០២៤។ ក្រោយបំពេញការងារជូនជាតិរួច តារាប្រុសវ័យ ៣៣ឆ្នាំ បានចេញផ្សាយអាល់ប៊ុមទោលដំបូងដែលមានឈ្មោះថា Happy និងបានចាប់ផ្តើមដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកទោល Run Seokjin។

ដោយសារតែភាពមមាញឹកដែលនាំឱ្យមានកាលវិភាគត្រួតគ្នា បានធ្វើឱ្យ Jin​ ចូលរួមផលិតអាល់ប៊ុម​ Comeback នេះ យឺតជាងសមាជិកទាំង ៦នាក់ទៀត ដែលនាំឱ្យលោកមិនអាចផលិតចម្រៀងទាន់ពេលវេលានៅគ្រានោះ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា