សំរាម​រាយ​ពាសពេញ អភិបាល​ខេត្ត​តាកែវ​ទទូច​សុំ​ឱ្យ​អ្នក​ទៅ​លេង​រូប​សំណាក «បង្កង​ទឹក​សាប» ចូលរួម​ថែ​បរិស្ថាន​ឱ្យ​បាន​គ្រប់​គ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សំរាម​រាយ​ពាសពេញ អភិបាល​ខេត្ត​តាកែវ​ទទូច​សុំ​ឱ្យ​អ្នក​ទៅ​លេង​រូប​សំណាក «បង្កង​ទឹក​សាប» ចូលរួម​ថែ​បរិស្ថាន​ឱ្យ​បាន​គ្រប់​គ្នា

សំរាម​រាយ​ពាសពេញ អភិបាល​ខេត្ត​តាកែវ​ទទូច​សុំ​ឱ្យ​អ្នក​ទៅ​លេង​រូប​សំណាក «បង្កង​ទឹក​សាប» ចូលរួម​ថែ​បរិស្ថាន​ឱ្យ​បាន​គ្រប់​គ្នា

មុន​នេះ ឯកឧត្ដម វ៉ី សំណាង អភិបាល​ខេត្ត​តាកែវ បាន​បង្ហោះ​រូបភាព ១ សន្លឹក​ភ្ជាប់​សារ​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​តាកែវ ជា​ពិសេស​រូប​សំណាក «បង្កង​ទឹក​សាប» សូម​ចូលរួម​ថែ​រក្សា​បរិស្ថាន​ឱ្យ​បាន​គ្រប់ៗ​គ្នា។

តាម​រយៈ​រូបភាព ១ សន្លឹក​ដែល​បង្ហោះ​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​អភិបាល​ខេត្ត​តាកែវ​នា​ថ្ងៃ​ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រឹក​នេះ​ បាន​បង្ហាញ​​ពី​សំរាម ប្លាស្ទិក ដប​ទឹក​សុទ្ធ និង​កញ្ចប់​បាយ​នំ​ផ្សេងៗ ដែល​ចោល​រាយ​ប៉ាយ​នៅ​លើ​ទឹក​ក្បែរ​រូប​សំណាក «បង្កង​ទឹក​សាប» នៅ​ក្នុង​ខេត្ត​តាកែវ។

ភ្ជាប់​ជាមួយ​រូបភាព ១ សន្លឹក​នេះ ឯកឧត្ដម វ៉ី សំណាង អភិបាល​ខេត្ត​តាកែវ បាន​សរសេរ​ជា​សារ​ខ្លី​មួយ​ដែល​មាន​អត្ថន័យ​ដូចនេះ៖ «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជនដែលគាំទ្រវិស័យទេសចរណ៍ក្នុងស្រុក ជាពិសេសបានទ្ររូបសំណាកបង្កងទឹកសាបខេត្តតាកែវ ដែលជាសក្តានុពលសេដ្ឋកិច្ចក្នុងខេត្តយើងខ្ញុំ ។ សូមបងប្អូន មេត្តាចូលរួមថែរក្សាបរិដ្ឋានទាំងអស់គ្នា សូមអរគុណ»។

នៅ​ពី​ក្រោម​រូប​ភាព​​ក៏​មាន​ការ​ខមិន​ចូលរួម​​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ឱ្យ​មាន​ជា​ការ​ផាក​ពិន័យ​ដល់​អ្នក​ដែល​ចោល​សំរាម​ផ្ដេសផ្ដាស ខណៈ​មួយ​ចំនួន​ទៀត​បាន​លើក​ជា​សារ​ដាស់តឿន​ដល់​អ្នក​ដែល​ទៅ​លេង​នៅ​ទី​នោះ​សូម​ចូល​រួម​ថែ​រក្សា​បរិស្ថាន​ឱ្យ​បាន​គ្រប់​គ្នាផងដែរ។

គួរ​ឱ្យ​ដឹង​ថា រូប​សំណាក «បង្កង​ទឹក​សាប» បាន​បញ្ចប់​ការ​សាងសង់​និង​សម្ពោធ​ជា​ផ្លូវ​ការ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ចូល​ទស្សនា​កាល​ពី​ថ្ងៃ​ទី ៣០ តុលា ២០២៦។ ភាព​ស្រស់​ស្អាត​និង​ទាក់ទាញ​នៃ​រូប​សំណាក​នេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ្លូក​ទឹក​ភ្លូក​ដី​ទៅ​លេង​ខេត្ត​តាកែវ​ដើម្បី​បាន​ទស្សនា​ដោយ​ផ្ទាល់​នូវ​សមិទ្ធផល​​មួយ​នេះ៕

ប្រភព ៖ ឯកឧត្ដម វ៉ី សំណាង

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា