តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់​ច្រើន​យ៉ាង។ Ya gal ជា​កូន​កាត់​ខ្មែរ-ចិន និង​រស់នៅ​អូស្ត្រាលី ហើយ​មាន​ទីតាំង​ធ្វើការ​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង។

ម៉ូដែល​ដ៏​ស្រស់​ស្អាត​កូន​ខ្មែរ​កាត់​ចិន​រូប​នេះ​មាន​សម្រស់​អស្ចារ្យ និង​ត្រូវ​បាន​ផលិតផល​លំដាប់​ពិភពលោក​ជាច្រើន ទាក់ទង​ឲ្យ​ប្រម៉ូត​មាន​ដូចជា LAMER ដ៏​ថ្លៃ​របស់​អាមេរិក។ មិន​តែ​ប៉ុណ្ណោះ​កញ្ញា​ក៏​ធ្លាប់​ត្រូវ​បាន​ទស្សនាវដ្ដី harpers bazaar ហុងកុង​អញ្ជើញ​ជា​ភ្ញៀវ​ថត​រូប និង​សម្ភាសន៍ ដើម្បី​បិទ​បញ្ចប់​ឆ្នាំ ២០២២ ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​គ្រឿងអលង្ការ cartier។

ថ្មី​ៗ​នេះ Ya gal Terry បាន​​ថត​វីដេអូ​កំពូល​តារា​ប្រុស​កូរ៉េ Park Seo Joon ក្នុង​យុទ្ធនាការ Volnewmer ដោយ Park Seo Joon ជា​ទូត​សុឆន្ទៈ។ គួរ​បញ្ជាក់​ផង​ដែរ​ថា Volneumer គឺជា​ឧបករណ៍រឹតបន្តឹងស្បែក និង​លើកស្បែកដោយប្រើប្រេកង់វិទ្យុ (RF) ម៉ូណូប៉ូលទំនើប ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​សម្ផស្ស​កូរ៉េខាងត្បូង Classys។

សម្រាប់​វីដេអូ​ពាណិជ្ជកម្ម​នោះ ដែល Terry និង Park Seo Joonថត​សម្រាប់ Volnewmer តាំងពី​ជាង ១​ឆ្នាំ​មុន​មក​ម្ល៉េះ ហើយ​ថ្មី​ៗ​នេះ​ម៉ូដែល​កូន​ខ្មែរ​កាត់​ចិន​រូប​នេះ ទើប​បង្ហាញ​វីដេអូ​ក្រៅ​ឆាក​នៅ​លើ​បណ្ដាញ​សង្គម Instagram របស់​នាង។

សម្រាប់​មហាជន​ខ្មែរ​មួយ​ចំនួន​​ដែល​ធ្លាប់​បាន​ទស្សនា​វីដេអូ​ពាណិជ្ជកម្ម​របស់ Volnewmer x Park Seo Joon មិន​ដែល​ដឹង​ថា​តួ​ស្រី​ក្នុង​វីដេអូ​នោះ​គឺជា​តារា​ខ្មែរ​ឡើយ ដោយ​គិត​ថា​ជា​តារា​កូរ៉េ​ខាងត្បូង​ដូច​ទៅ​នឹង Park Seo Joon ដែរ។

ក្រោយ​ដឹង​ថា Terry ជា​តួស្រី​ក្នុងង​វីដេអូ Volnewmer x Park Seo Joon នៅ​ស្ថានីយ​រថភ្លើង​ហើយ​នោះ គេ​ចាប់ផ្ដើម​ស្រាវជ្រាវ​ពី​ការងារ​នាង​នៅ​ប្រទេស​កូរ៉េ ទើប​ដឹង​ថា​កញ្ញា​ជា​តារា​ម៉ូដែល​ស្រី​ម្នាក់​ធ្លាប់​បាន​រួម​​ការងារ​ជាមួយ​ប្រេន​ធំ​ៗ​លំដាប់​ពិភពលោក​ច្រើន​មក​ហើយ៕

រូបភាព៖ chancesaudade និង ya gal terry

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា