តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បាន​ពាន​រង្វាន់​ផង​នោះ បាន​ចែករំលែក​សប្បាយ​រីករាយ​ដល់​អ្នក​គាំទ្រ។

តួឯក​ស្រី​ក្នុង​រឿង “Sunshine through the Rain” បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ពេល​មក​ដល់​កម្ពុជា​ភ្លាម រហូត​ដល់​ថ្ងៃ​កម្មវិធី​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា កាលពី​រាត្រី​ថ្ងៃ ២៧ ខែ​សីហា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ ច្រើន Platform បណ្ដាញ​សង្គម​របស់​នាង។

មិន​តែ​ប៉ុណ្ណោះ​ក្រោយ​ទទួល​បាន​ពាន​រង្វាន់ Yang Chaoyue បាន​ចែករំលែក​រូបភាព​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន ​និង​អម​ដោយ​សំណេរ​ថា “ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បាន​ទទួល​ពាន​រង្វាន់​នេះ​នៅ​ឯ​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា”។ នាង​បាន​ទទួល​ពាន​តួរង​ឆ្នើម​ក្នុង​រឿង “Being Towards Death”

តូឯក​ស្រី​វ័យ ២៨ ឆ្នាំ​របស់​ចិន Chaoyue បាន​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារ Being Towards Death ទាំងមូល និង​ចំពោះ​ទស្សនិកជន​គ្រប់រូប​ដែលបានទស្សនាភាពយន្តរបស់នាង។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​តួឯក​ស្រី «Love You Seven Times» បាន​អរគុណ​ដល់​អ្នក​គាំទ្រ​ជាទី​ស្រឡាញ់​របស់​នាង ការ​គាំទ្រ​របស់​អ្នក​ទាំងអស់​គ្នា គឺ​មាន​ន័យ​ធំធេង​ណាស់​សម្រាប់​នាង។

Yang Chaoyue បាន​បង្ហោះ​រូប​ជាច្រើន​សន្លឹក​នៅ​លើ weibo ដែល​ទីតាំង​នៅ​​សារមន្ទីរជាតិ​បង្ហាញ​ស្រស់​ស្រទន់​ទាំង​ម៉ូដ​សក់ ឈុត ស៊ី​ជាមួយ​ទីតាំង​ប្រវត្តិសាស្ត្រ​ខ្មែរ៕

រូបភាព៖ Weibo,Instagram និង Cambodia Cinema Department

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា