YG បង្ហើបគម្រោង World Tour របស់ Big Bang ព្រមទាំងការវិលត្រឡប់របស់ក្រុមជាច្រើនទៀតនៅឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
YG បង្ហើបគម្រោង World Tour របស់ Big Bang ព្រមទាំងការវិលត្រឡប់របស់ក្រុមជាច្រើនទៀតនៅឆ្នាំនេះ

YG បង្ហើបគម្រោង World Tour របស់ Big Bang ព្រមទាំងការវិលត្រឡប់របស់ក្រុមជាច្រើនទៀតនៅឆ្នាំនេះ

ផលិតកម្មចម្រៀងកូរ៉េ YG Entertainment ទើបតែបង្ហើបឱ្យដឹងពីគម្រោងធំៗជាច្រើនរបស់ខ្លួន សម្រាប់ឆមាសទីពីរនៃឆ្នាំ ២០២៦ ខាងមុខនេះ។

Advertisement

ខណៈដែលត្រូវប្រារព្ធខួប ៣០ ឆ្នាំក្នុងឆ្នាំនេះ ផលិតកម្ម YG បានបង្ហាញយ៉ាងច្បាស់ពីកេរ្តិ៍ឈ្មោះដ៏អស្ចារ្យរបស់ខ្លួន ចាប់តាំងពីការត្រឡប់មកវិញដ៏ជោគជ័យរបស់ BLACKPINK រហូតដល់ការជួបជុំគ្នាឡើងវិញដែលមហាជនទន្ទឹងរង់ចាំជាយូរមកហើយរបស់ក្រុម Big Bang នៅលើឆាកតន្ត្រី ‘2026 Coachella’ ​នៅដើមឆ្នាំ២០២៦នេះ។ សម្រាប់ឆមាសទីពីរវិញ ត្រូវបានគេរំពឹងថា នឹងមានគម្រោងធំៗអស្ចារ្យកាន់តែច្រើនទៀត។

ផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១៧ ខែមេសានេះ ជាដំបូង YG Entertainment គ្រោងនឹងបើកទំព័រថ្មីសម្រាប់ក្រុម Big Bang ជាមួយនឹងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក ដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ២០២៦ ដើម្បីបញ្ជាក់ជាថ្មីនូវឥទ្ធិពលដ៏យូរអង្វែងរបស់ក្រុមនេះនៅក្នុងពិភព K-Pop។ ដោយឡែកនៅក្នុងប្រទេសកូរ៉េវិញ សិល្បករជំនាន់ក្រោយរបស់ YG គឺក្រុម TREASURE និង BABYMONSTER សុទ្ធតែមានផែនការចេញអាល់ប៊ុមថ្មីៗនៅឆមាសទីពីរនៃឆ្នាំ ២០២៦ ដូចគ្នា មុនពេលពួកគេចាប់ផ្តើមដំណើរទេសចរណ៍ប្រគំតន្ត្រីថ្មីៗរៀងខ្លួន។

ជាចុងក្រោយ YG Entertainment ក៏បានបង្ហើបពីការបង្ហាញគម្រោងក្រុមចម្រៀងបុរសថ្មី នៅក្រោយពាក់កណ្តាលឆ្នាំ ២០២៦ ផងដែរ។ បច្ចុប្បន្ន គម្រោងនេះកំពុងដំណើរការយ៉ាងសកម្ម ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់លោក Yang Hyun Suk ដែលជាប្រធានផលិតកររបស់ YG តាមរយៈការជ្រើសរើសអ្នកមានសមត្ថភាពពីការប្រឡងសមត្ថភាពជាសកល (Global Auditions) និងកម្មវិធីបណ្តុះបណ្តាលរបស់ YG ផ្ទាល់ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា