អាយុស្ដើងតែទ្រព្យក្រាស់! តារា ១០ រូបមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំចក្រភពអង់គ្លេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាយុស្ដើងតែទ្រព្យក្រាស់! តារា ១០ រូបមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំចក្រភពអង់គ្លេស

អាយុស្ដើងតែទ្រព្យក្រាស់! តារា ១០ រូបមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំចក្រភពអង់គ្លេស

អាជីពជាតារាចម្រៀង និងតារាសម្ដែងនៅក្នុងហូលីវូដ ជាការងារមួយដែលអាចរកប្រាក់ចំណូលបានច្រើនមិនធម្មតាដោយហេតុថាកម្លាំងឥទ្ធិពល និងចំនួនអ្នកគាំទ្រដ៏ច្រើនមហាសាលពីជុំវិញពិភពលោក។ មិនមែនតែជនជាតិអាមេរិក តែតារានៅក្នុងឱស្សាហកម្មមួយនេះក៏មានអ្នកមានដើមដំណើតមកពីជាតិសាសន៍ដទៃផងដែរ ជាក់ស្ដែងជនជាតិអង់គ្លេសជាដើម។   ទន្ទឹមគ្នានេះ កាលពីថ្ងៃទី ២៩ ខែតុលានេះ ទស្សនាវដ្តី Heat បានចេញតារាងចំណាត់ថ្នាក់ទ្រព្យសម្បត្តិប្រចាំឆ្នាំរបស់បុគ្គលល្បីៗដែលមានអាយុត្រឹម ឬក្រោម ៣០ឆ្នាំប្រចាំចក្រភពអង់គ្លេស​​ និងប្រទេសអៀរឡង់។ ខាងក្រោមនេះជាការដកស្រង់សិល្បករទាំង ១០រូបដែលមានទ្រព្យច្រើនបំផុតពីចំណាត់ថ្នាក់ខាងលើ។

១. Harry Styles ប្រភពទ្រព្យសម្បត្តិរបស់តារាប្រុសវ័យ ៣០ឆ្នាំរូបនេះបានមកពីការប្រគំតន្ត្រី Love On Tour ដែលអាចរកចំណូលបានរហូតដល់ទៅ ៦១៥លានដុល្លារអាមេរិក រួមគ្នានឹងការងារជាមួយនឹងយីហោល្បីៗ ដូចជា Gucci និងយីហោគ្រឿងសម្អាង Pleasing ជាដើម។​​ បន្ថែមពីនាមជាតារាចម្រៀង Harry ក៏បានបោះទន់ចូលក្នុងសាលកម្សាន្តដ៏ធំបំផុតប្រចាំចក្រភពអង់គ្លេសដែលមានឈ្មោះថា Co-Op Live arena និងម៉ាកសម្លៀកបំពាក់ SS Daley ផងដែរ។​ ចំណាត់ថ្នាក់លេខ ១បានធ្លាក់ទៅលើសមាជិកក្រុម One Direction លោក Harry Stylesជាមួយនឹងទ្រព្យសម្បត្តិជាទឹកប្រាក់សរុប ២០០លានផោន ឬប្រមាណ ២៥៩លានដុល្លារសហរដ្ឋអាមេរិក។ ចំនួននេះបានកើនឡើងជាង ៥ដងបើប្រៀបធៀបនឹងពេលដែលសមាជិកទាំង​៥ បានបំបែកគ្នានៅក្នុងឆ្នាំ ២០១៦ ដោយលោកមានទ្រព្យសម្បត្តិត្រឹម ៣៧លានផោន​ ឬ ៤៨លានដុល្លារអាមេរិក តែប៉ុណ្ណោះ។​

២. Dua Lipa   ក្រៅពីចំណូលដ៏មហាសាលពីអាល់ប៊ុមចម្រៀង និងការប្រគំតន្រ្តីរបស់នាង តារាស្រីសញ្ជាតិអង់គ្លេសរូបនេះក៏ជាស្ថាបនិកនៃ Service95 ដែលជាសារព័ត៌មានមួយ មានមាតិកាគោលទាក់ទងនឹងសៀវភៅ និងមាតិកាបែបរសនិយមជាដើម។ ក្នុងវ័យ ២៩ឆ្នាំ Dua Lipa បានក្លាយជាសេដ្ឋីនីដែលមានទ្រព្យសម្បត្តិរហូតដល់ទៅ ១០៤​លានផោន (១៣៥ លានដុល្លារអាមេរិក)។ ប្រភពចំណូលមួយផ្នែកទៀតរបស់ម្ចាស់បទ New Rules រូបនេះ​ ក៏បានមកពីការចាប់ដៃគូជាមួយនឹងម៉ាកយីហោល្បីៗដូចជា Yves Saint Laurent, Porsche និងការចូលរួមច្នៃម៉ូដជាមួយនឹង Versace ផងដែរ។​

៣. Tom Holland Tom Holland ឬទស្សនិកជនតែងស្គាល់ក្នុងនាមជាតួអង្គបុរសពីងពាង មានទ្រព្យសរុបចំនួន ៣០,៦ លានផោន​​ ឬជិត ៤០លានដុល្លារអាមេរិក។​ ប្រាក់ចំណូលគោលរបស់តារាប្រុសវ័យ ២៨ឆ្នាំរូបនេះបានមកពីការងារសម្ដែង ជាពិសេសពីតួអង្គបុរសពីងពាងនៅក្នុងចក្រវាល Avenger ទាំង ៦រឿងតែម្ដង។ ជាក់ស្ដែង គ្រាន់តែរឿង Spider-Man: No Way Home ដែលចេញកាលពីឆ្នាំ ២០២១ គេប៉ាន់ប្រមាណថាលោកអាចរកចំណូលបានប្រហែល ៧,៦លានផោន (៩,៨លានដុល្លារអាមេរិក) បាត់ទៅហើយ។

៤. Lewis Capaldi  ក្នុងវ័យ ២៨ ឆ្នាំ ម្ចាស់បទ Someone You Loved ជាម្ចាស់ទ្រព្យសម្បត្តិដែលមានតម្លៃរួមរហូតដល់ទៅ ៣០,៤លានផោន​ ឬក្បែរ ៤០លានដុល្លារអាមេរិក។​ នេះដោយសារតែ Lewis Capaldi បានផ្អាកដំណើរប្រគំតន្ត្រីដែលជាប្រភពចំណូលដ៏ធំ ដោយសារតែលោកចង់បែរទៅគិតគូររឿងសុខភាពផ្លូវកាយ និងផ្លូវចិត្ត បើមិនដូចនេះទេ លោកនឹងមានទ្រព្យសម្បត្តិច្រើនជាងនេះជាក់ជាមិនខាន។

៥. Millie Bobby Brown ត្រឹមវ័យ ២០ឆ្នាំសោះ ម្ចាស់តួអង្គឯកនៅក្នុងរឿង Stranger Things រូបនេះមានទ្រព្យរហូតដល់ទៅ ២២ លានផោន​ ឬប្រមាណ ២៨,៥ លានដុល្លារអាមេរិកបាត់ទៅហើយ។ ល្បីល្បាយនឹងអាជីពជាតារាសម្ដែង មានព័ត៌មានលេចឮថា Millie Bobby Brown អាចរកចំណូលបានប្រហាក់ប្រហែល ២៥ម៉ឺនដុល្លារអាមេរិកក្នុងមួយភាគពីតួអង្គ 11 ក្នុងរឿង Stranger Things។ បន្ថែមពីការងារក្នុងជួរសិល្បៈ អ្នកជំនួញវ័យក្មេងរូបនេះក៏មានយីហោគ្រឿងសម្អាងផ្ទាល់ខ្លួនផងដែរ ដែលមានឈ្មោះថា Florence By Mills។​

៦. Sophie Turner ពីតួអង្គសំខាន់ដែលអាចចំណូលបានប្រមាណ ២០ម៉ឺនដុល្លារអាមេរិកពីការសម្ដែងមួយវគ្គៗ នៅក្នុងរឿងភាគជួរមុខ Game of Thrones ទាំង ៨រដូវកាល Sophie Turner មានទ្រព្យសម្បត្តិសរុបចំនួន ១៨,៥ លានផោន ឬប្រមាណ ២៤ លានដុល្លារអាមេរិក។ នេះជាប្រាក់ចំណូលដែលរួមបញ្ចូលទាំងស្នាដៃសម្ដែងក្នុងរឿងនានា ដូចជារឿង X-Men ជាដើម។

៧. Dave តារារ៉េបដែលមានអ្នកស្ដាប់ចម្រៀងរបស់ខ្លួនច្រើនជាង ៥០០ លានដងនៅលើ Spotify រូបនេ រូបនេះ មានទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណ ១៣,៩ លានផោន ឬប្រហែល ១៨លានដុល្លារអាមេរិកនៅអាយុត្រឹម ២៨ឆ្នាំតែប៉ុណ្ណោះ។ ក្រៅពីលក់សំនៀង Dave ក៏បានចាប់អាជីពជាអ្នកសម្ដែងម្នាក់ដែរ​​ ដោយបានចូលរួមសម្ដែងនៅក្នុងរឿង Top Boy របស់ Netflix។

៨. Jorja Smith ត្បិតមិនសូវជាមានបទចម្រៀងផ្ទុះខ្លាំង តែទ្រព្យសម្បត្តិរបស់តារាចម្រៀងស្រីប្រភេទ R&B រូបនេះស្ទុះងើបខ្លាំង ដែលអាចរកចំណូលបានកៀកនឹង ៤លានដុល្លារអាមេរិកពីការងារជាមួយនឹងម៉ាកល្បីៗជាច្រើន ដូចជា Dior ជាដើម។ ជាលទ្ធផល ក្នុងវ័យ ២៧ឆ្នាំ Jorja Smith មានទ្រព្យក្នុងដៃរហូតដល់ទៅ ១៣,៧លានផោន ឬ ១៧,៨ លានដុល្លារអាមេរិក។

៩. Sam Fender ពានរង្វាន់ពីវេទិកាធំៗដូចជា Brit Awards, NME Awards និង UK Music Video Awards ដែលអាចរកចំណូលបានកៀកនឹង ៤លានដុល្លារអាមេរិកពីការងារជាមួយនឹងម៉ាកល្បីៗជាច្រើន ដូចជា Dior ជាដើម។ ជាលទ្ធផល ក្នុងវ័យ ២៧ឆ្នាំ Jorja Smith មានទ្រព្យក្នុងដៃរហូតដល់ទៅ ១៣,៧លានផោន ឬ ១៧,៨ លានដុល្លារអាមេរិក។

១០. Asa Butterfield ចាប់ផ្ដើមទទួលការងារសម្ដែងតាំងតែពីវ័យ ៧ឆ្នាំ Asa Butterfield ពិតជាស័ក្តិសមនឹងការប្រឡូកក្នុងឧស្សាហកម្មតន្ត្រីតាំងតែពីឆ្នាំ ២០១៣ របស់ Sam Fender។​ ជាលទ្ធផល តារាចម្រៀង និងតន្រ្តីករវ័យ ៣០ឆ្នាំរូបនេះជាម្ចាស់នៃទ្រព្យសម្បត្តិដែលមានតម្លៃរហូតដល់ទៅ ១៣,១លានផោន ឬប្រមាណ ១៧លានដុល្លារអាមេរិក។

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា តន គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា តន គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា តន គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា តន គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា