អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណាយ​ទុន​ប្រមាណ ៦លាន​ដុល្លារ ដើម្បីបង្កើត​រោងចក្រ​ផលិត​ត្រីខ​ខ្មែរ ម៉ាក​សញ្ញា ក្រយា។

ក្នុង​នាម​ជា​យុវជន​ខ្មែរ​មួយ​រូប​លោក ងន ដេវីដសំបូរ បាន​ប្រែ​ក្លាយ​ការ​ឈឺ​ចាប់​នៃ​ការ​ពឹង​ពាក់​គេ​បង្កើត​ជា​រោងចក្រ​ត្រី​ខ​ខ្មែរ​ដំបូង​នៅ​កម្ពុជា។ ក្រោម​ហេតុផល​​ឈប់​រំពឹង​លើ​គេ ហើយ​ចាប់​ផ្ដើម​បង្កើត​និង​ធ្វើ​អ្វី​ដែល​ជា​របស់​ខ្លួន​ឯង​លោក​បាន​ចំណាយ​ទុន ៦,៦ លាន​ដុល្លារ បង្កើត​រោងចក្រ​ទំហំ ១៤ ហិកតា ដើម្បី​ផលិត​ត្រី​ខ​មាន​គុណភាព​ដែល​អាច​ផ្គត់ផ្គង់​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក និង​ទីផ្សារ​អន្តរជាតិ។ ការ​បង្កើត​ឱ្យ​មាន​រោងចក្រ​ត្រី​ខ​លើ​ទឹក​ដី​នៃ​ខេត្ត​កែប​ជា​ការ​រួម​ចំណែក​ក្នុង​ការ​បង្កើត​ឱកាស​ការងារ​ជូន​ដល់ប្រជាជនខ្មែរ​ក្នុង​រោងចក្រ​ដែល​មាន​ស្តង់ដារ ដែល​នេះ​បាន​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​របស់​ពលករ​ខ្មែរ​ជាច្រើនផង​ដែរ។

អ្នក​ជំនួយ​វ័យ ២០ ឆ្នាំ​ប្លាយ​រូប​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ត្រី​ដែល​យក​មក​ប្រើប្រាស់​នៅ​ក្នុង​សង្វាក់​ផលិតកម្ម​មួយ​នេះ​មាន​ប្រភព​មក​តំបន់​សមុទ្ទ​កម្ពុជា​រួម​មាន កែប កំពត កោះកុង ជាដើម។ រី​ឯ​ស្ករ​ត្នោត​លោក​បាន​ជ្រើស​ពី​ខេត្ត​កំពង់ស្ពឺ និង​ម្រេច​គឺ​យក​ពី​ខេត្ត​កំពត។ ការ​សម្រេច​ចិត្ត​ប្រើប្រាស់​ធនធាន​ដែល​មាន​ស្រាប់​ក្នុង​ស្រុក​បាន​ជួយ​រក​ប្រាក់​ចំណូល​ជួយ​ដល់​ប្រជា​នេសាទ​ បន្ថែម​លើ​របរ​លក់​ដូរ​នៅ​លើ​ទីផ្សារ​របស់​ពួក​គាត់។ ត្រីពីអ្នកនេសាទខ្មែរ និងគ្រឿងទេសក្នុងស្រុក នឹងត្រូវកែច្នៃចេញជាផលិតផលម៉ាក « ក្រយា » ដែលគ្រោងចេញលក់ផ្លូវការមុនដំណាច់ឆ្នាំ២០២៦ ។

គួរ​ឱ្យ​ដឹង​ដែរ​ថា រោងចក្រត្រីខនេះគឺជាជំហានដំបូងនៃការពង្រីកសមត្ថភាពកែច្នៃរបស់ក្រុមហ៊ុន ។ លោក ងន ដេវីដសំបូរ ក៏បានលើកឡើងពីលទ្ធភាពអភិវឌ្ឍផលិតផលផ្សេងទៀតនាពេលអនាគត ដូចជា ទឹកត្រី និងផលិតផលកែច្នៃផ្សេងៗ សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ៕គួរ​ឱ្យ​ដឹង​ដែរ​ថា រោងចក្រត្រីខនេះគឺជាជំហានដំបូងនៃការពង្រីកសមត្ថភាពកែច្នៃរបស់ក្រុមហ៊ុន ។ លោក ងន ដេវីដសំបូរ ក៏បានលើកឡើងពីលទ្ធភាពអភិវឌ្ឍផលិតផលផ្សេងទៀតនាពេលអនាគត ដូចជា ទឹកត្រី និងផលិតផលកែច្នៃផ្សេងៗ សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា