ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​ការ​បង្ហាញ​តិចនិក​បង្វិល​ខ្លួន​យ៉ាង​ល្អ មិន​ជាន់​ស្បៃ​សក់​ដល់​វែង​នោះ ធ្វើឲ្យ​អ្នក​ទស្សនា​ផ្ទាល់​ដែល​សុទ្ធ​សឹង​ជា​តារា​បង្ហាញ​ម៉ូដ និង​តារា​ម៉ូដែល​ស្រាប់ ឃើញ​ហើយ​ចំហ​មាត់ ព្រោះ​មិន​នឹក​ស្មាន​ថា​កុមារី​រូប​នេះ ធ្វើ​បាន​ល្អ​អ៊ីចឹង​ឡើយ។

Advertisement

វ៉ា ជាងវ៉ាលឡឺរេន ចាប់ផ្ដើម​ជីវិត​ជា​តារា​បង្ហាញ​ម៉ូដ​ពី​ឆ្នាំ ២០២៣ មក​ម្ល៉េះ ដូចនេះ​ចំណោទ​បញ្ហា​ការ​បង្ហាញ​ម៉ូដ​បែប​ធម្មតា​ៗ​ដូច​កាលពី​ពេល​ថ្មី​ៗ ម៉ូដែល​វ័យក្មេង​របស់​កម្ពុជា​រូប​នេះ ដោះ​ស្រាយ​បាន​យ៉ាង​ស្រួល។

កុមារី ឡឺរេន ដែល​មាន​សញ្ជាតិ​ខ្មែរ និង​អាមេរិក បាន​គ្រង​ឈុត​កូន​ក្រមុំ​ប៉ោង​ខ្លី តែ​ស្បៃ​សក់​វែង​អូស​ដី សម្រាប់ CAMUSE Bridal 2026 Collection កាលពី​ថ្ងៃ​២៥ ខែ​កក្កដា កន្លង​ទៅ។ ឡឺរេន បាន​បង្វិល​ខ្លួន​នៅ​ចំពោះ​មុខ​ទស្សនិកជន ដោយ​មិន​ឲ្យ​ភ្លាត់​ដួល ឬ​ជាន់​ស្បៃ​សក់​វែង​អូស​ដី​នោះ​ទេ ធ្វើឲ្យ​អ្នក​ទស្សនា​ជួរ​មុខ​ដែល​សុទ្ធ​សឹង​មាន​អាជីព​ជា​អ្នក​ដើរ​ម៉ូដ​ដែរ​នោះ មិន​នឹក​ស្មាន​ដល់​ថា​ម៉ូដែល​តូច​រូប​នេះ អាច​ធ្វើ​បាន​យ៉ាង​ងាយ។

បើ​និយាយ​ថា​ការ​ដែល​ធ្វើ​បាន​ល្អ​ដូចនេះ​យ៉ាង​ងាយ នោះ​ក៏​ព្រោះ​ម៉ូដែល​វ័យ ៨ ឆ្នាំ​រូប​នេះ បាន​ហាត់​រៀន​ជាមួយ​គ្រូ​ជំនាញ​ត្រឹមត្រូវ។ ក្មេង​ស្រី​តូច​រូប​នេះ​ធ្លាប់​មាន​បទ​ពិសោធន៍​ជោគជាំ​ទាំង​ឆាក​បង្ហាញ​ម៉ូដ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ហើយ​ក៏​មាន​បទពិសោធន៍​ក្នុង​វិស័យ​បវរកញ្ញា​ទាំង​ក្មេង​ខ្ចី​ថែម​ទៀត។ អ្វី​ដែល​កាន់តែ​ពិសេស វ៉ា ជាងវ៉ាលឡឺរេន ធ្លាប់​បង្ហាញ​ខ្លួន​នៅ Milan Fashion Week 2023 ដែល​គ្រា​នោះ​ក៏​ធ្វើ​ឲ្យ​នាង​តូច ទទួល​បាន​ការ​សរសើរ​ពី​ភ្ញៀវ​ចូលរួម​ទស្សនា​ដូច​គ្នា។

មិនមែន​តែ​ពូកែ​ផ្នែក​បង្ហាញ​ម៉ូដ​នោះ ចំណេះដឹង​ក៏ Mini Miss Cambodia 2024 រូបនេះ​ទទួល​បាន​ការ​សិក្សា​នៅ​សាលា​អន្តរជាតិ ហើយ​ក៏​បាន​ហាត់​រៀន​របាំ​បុរាណ​ខ្មែរ។ វ៉ា ជាងវ៉ាលឡឺរេន មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ និង​ឪពុក​ជា​ជនជាតិ​បរទេស​ដែល​មាន​សញ្ជាតិ​អាមេរិក៕

រូបភាព៖ Miss Cosmo Cambodia និង Leraine

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា