ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌។

តាម​ការ​ជូន​ដំណឹង​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ បាន​ជម្រាប​អំពី​ការ​វិល​ត្រឡប់​មក​សារ​ជា​ថ្មី​នូវ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​របស់​កម្ពុជា​នោះ​គឺ មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា លើកទី៤ ដែល​នឹង​រៀប​ចំ​ធ្វើ​នៅ​ថ្ងៃ​ទី ២៤ ដល់ ២៨ ខែ សីហា ឆ្នាំ ២០២៦។

ជាមួយ​គ្នា ក៏​មាន​ប្រកាស​ជូន​ដំណឹង​អំពី​ទូត​សុឆន្ទៈ​ចំនួន ២ រូប​ដែល​នឹង​តំណាង​​ឱ្យ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​គឺ Zhu ZhengTing ដែល​លោក​គឺ​ជា​តារា​ចម្រៀង ក៏​ដូច​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​មួយ​រូប​នៅ​ក្នុង​ប្រទេស​ចិន។ ការ​បង្ហើប​វត្តមាន​របស់​តារា​ប្រុស​រូប​នេះ​បាន​អង្រួន​បេះ​ដូង​អ្នក​គាំទ្រ​កម្ពុជា​ជា​ច្រើន​នាក់​ទន្ទឹង​ចាំ​មើល​ផ្លូវ​របស់​លោក។

យ៉ាង​ណា​មិញ តាម​រយៈ​ការ​បញ្ជាក់​របស់​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​លោក ប៉ុក បូរក្ស មក​កាន់ AMS បាន​ឱ្យ​ដឹង​ថា​ តារា​ប្រុស​ចិនដែល​អ្នក​គាំទ្រ​ជា​ច្រើន​ស្គាល់​ថា​ជា​អតីត​សមាជិក​ក្រុម NINE PERCENT លោក Zhu ZhengTing នឹង​បង្ហាញ​វត្តមាន​របស់​លោក​ដោយ​ផ្ទាល់​នៅ​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាព​យន្ត​អាស៊ី​កម្ពុជា លើក​ទី​៤ នា​ថ្ងៃ​ទី ២៧ ខែ សីហា ឆ្នាំ ២០២៦ នៅ​សាល​មហោស្រព​ចតុមុខ រាជធានី​ភ្នំពេញ។

ស្រប​ជាមួយ​វត្តមាន​របស់ Zhu ZhengTing មហោស្រព​ភាព​យន្ត​​ក៏​មាន​ទូត​សុឆន្ទៈ​ល្បី​ឈ្មោះ​មួយ​រូប​ទៀត​របស់​កម្ពុជា​នោះ​គឺ​អ្នក​នាង ពេជ្រ សូលីកា ។ គួរ​បញ្ជាក់​ឱ្យ​ដឹង​ផង​ដែរ​ថា ក្រៅ​អំពី​ទូត​សុឆន្ទៈ​ទាំង​ពីរ​ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ចិន​ជា​ច្រើន​រូប​ដូច​ជា៖ Ms. Yang Chaoyue , Ms. Wu Yawen , Ms. Wan Qian , Ms. Janice Man , Ms. Zhao Yihuan , Mr. Xiong Ziqi , Ms. Ariel Lin និង​តារា​ល្បីៗ​របស់​កម្ពុជា​ជា​ច្រើន​រូប​ទៀត​ផង​ដែរ៕

ប្រភព ៖ នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា