១០ វិធីចិញ្ចឹមកូនប្រុសឱ្យក្លាយជា "អ្នកដឹកនាំ" ពិតប្រាកដ មិនមែនធំតែខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
១០ វិធីចិញ្ចឹមកូនប្រុសឱ្យក្លាយជា "អ្នកដឹកនាំ" ពិតប្រាកដ មិនមែនធំតែខ្លួន

១០ វិធីចិញ្ចឹមកូនប្រុសឱ្យក្លាយជា "អ្នកដឹកនាំ" ពិតប្រាកដ មិនមែនធំតែខ្លួន

ការចិញ្ចឹមកូនប្រុស មិនមែនត្រឹមតែការចិញ្ចឹមគេឱ្យធំដឹងក្តីក្លាយជាបុរសម្នាក់នោះទេ ព្រោះអ្នកដឹកនាំដ៏ពិតប្រាកដ មិនមែនវាស់ស្ទង់ទៅលើភាពឆ្លាតពូកែលើការងារតែមួយមុខនោះឡើយ ប៉ុន្តែគឺវាស់ស្ទង់ទៅលើ «ភាពចាស់ទុំ ការទទួលខុសត្រូវ និងរបៀបដែលគេប្រព្រឹត្តចំពោះអ្នកដទៃ» ដែរ។ ខាងក្រោមនេះ AMS សូមចែករំលែកពីវិធីសាស្ត្រខ្លះៗដែលមាតាបិតាអាចស្វែងយល់បន្ថែមពីការចិញ្ចឹមកូនប្រុសរបស់អ្នកឱ្យមានគុណភាពពិតប្រាកដ។

Advertisement

១. បង្រៀនឱ្យចេះទទួលខុសត្រូវតាំងពីតូច៖

ឱ្យគេចេះទុកដាក់របស់របរដោយខ្លួនឯង ធ្វើតួនាទីខ្លួនឯង និងទទួលលទ្ធផលពីទង្វើរបស់ខ្លួនឯង ព្រោះអ្នកដឹកនាំមិនមែនជាមនុស្សដែលពូកែបំផុតនោះទេ ប៉ុន្តែគឺជាមនុស្សដែល «អាចទទួលខុសត្រូវបាន»។

២. កុំតាមចិត្តរហូតចង់បានអ្វីបានភ្លាមៗ៖

ក្មេងដែលមិនដែលចេះរង់ចាំ មិនដែលស្គាល់ការខកបំណង ពេលធំឡើងនឹងពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ និងពិបាកក្នុងការសម្រេចចិត្ត។

៣. បង្រៀនឱ្យចេះគោរពមនុស្សស្រី៖

បុរសពិតប្រាកដមិនមែនជាមនុស្សដែលធ្វើឱ្យនារីភ័យខ្លាចនោះទេ ប៉ុន្តែគឺជាមនុស្សដែលធ្វើឱ្យនារីមានអារម្មណ៍ថាសុវត្ថិភាព និងទទួលបានការផ្ដល់តម្លៃ។

៤. ឱ្យកូនជួយការងារផ្ទះ៖

កុំចិញ្ចឹមកូនប្រុសដោយផ្នត់គំនិតថា «ចាំម៉ាក់ធ្វើឱ្យ» ព្រោះបុរសដែលមិនចេះមើលថែខ្លួនឯង នឹងពិបាកក្នុងការមើលថែគ្រួសារនៅថ្ងៃអនាគត។

៥. បង្រៀនឱ្យចេះគ្រប់គ្រងអារម្មណ៍៖

គេអាចយំបាន អាចខូចចិត្តបាន ប៉ុន្តែត្រូវតែមិនប្រើហិង្សា ឬប្រើអារម្មណ៍មកធ្វើបាបអ្នកដទៃឡើយ។

៦. កុំចាំបាច់ការពារកូនគ្រប់បញ្ហាទាំងអស់៖

ជួនកាលកូនត្រូវតែជួបការខកបំណង ស្គាល់ការចាញ់ ឬដួលខ្លះ ដើម្បីបង្កើតនូវភាពរឹងមាំចេញពីខាងក្នុង។

៧. បង្រៀនឱ្យចេះរក្សាពាក្យសម្ដី៖

និយាយហើយត្រូវតែធ្វើ បើធ្វើមិនបានត្រូវតែទទួលខុសត្រូវ ព្រោះទំនុកចិត្តគឺជាលក្ខណៈសម្បត្តិដ៏សំខាន់របស់អ្នកដឹកនាំ។

៨. បង្រៀនពីរឿងលុយកាក់ និងវិន័យ៖

ចេះរក ចេះសន្សំ និងចេះប្រើប្រាស់ ព្រោះអ្នកដឹកនាំល្អត្រូវតែចេះគ្រប់គ្រងទាំងជីវិត និងអនាគតរបស់ខ្លួនឯងឱ្យបាន។

៩. ឱ្យកូនឃើញពីគំរូនៃភាពជាអ្នកដឹកនាំក្នុងផ្ទះ៖

ក្មេងនឹងចងចាំ «របៀបដែលឪពុកម្តាយប្រើជីវិត» ច្រើនជាងពាក្យប្រដៅជានិច្ច។

១០. បង្រៀនឱ្យប្រើភាពរឹងមាំដើម្បីការពារ មិនមែនដើម្បីយកឈ្នះ៖

កូនប្រុសល្អមិនចាំបាច់ត្រូវតែខ្លាំងលើសអ្នកដទៃគ្រប់រឿងនោះទេ ប៉ុន្តែគួរតែជាមនុស្សដែលធ្វើឱ្យអ្នកជុំវិញខ្លួនមានអារម្មណ៍ថាកក់ក្តៅនៅពេលនៅក្បែរ។

ជាចុងក្រោយ… ពិភពលោកមិនមែនត្រូវការតែបុរសដែលពូកែតែម្យ៉ាងនោះទេ ប៉ុន្តែត្រូវការបុរសដែលមាន ភាពចាស់ទុំ ចេះគ្រប់គ្រងខ្លួនឯង ចេះទទួលខុសត្រូវ និងមានសន្តានចិត្តល្អគ្រប់គ្រាន់នឹងមើលថែអ្នកដទៃដោយមិនធ្វើបាបនរណាម្នាក់ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា