សិស្សថ្នាក់ទី១២ ចង់រៀននៅសាលាភូមិន្ទវិចិត្រសិល្បៈ គួរស្គាល់ជំនាញពិសេសៗ ក្នុងសាលាជាមុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិស្សថ្នាក់ទី១២ ចង់រៀននៅសាលាភូមិន្ទវិចិត្រសិល្បៈ គួរស្គាល់ជំនាញពិសេសៗ ក្នុងសាលាជាមុន

សិស្សថ្នាក់ទី១២ ចង់រៀននៅសាលាភូមិន្ទវិចិត្រសិល្បៈ គួរស្គាល់ជំនាញពិសេសៗ ក្នុងសាលាជាមុន

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​សាធារណៈ​រដ្ឋបាល និង​ជា​សាលា​សិល្បៈ​ចំណាស់​មួយ​នៅ​រាជ​ធានី​ភ្នំពេញ មានមហាវិទ្យាល័យ​ចំនួន ៥ ដែល​បណ្ដុះបណ្ដាល​លើ​មុខ​ជំនាញ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ដូច​ខាង​ក្រោម ៖

Advertisement

ទី១. មហាវិទ្យាល័យ​ដូរ្យតន្ត្រី ៖ បណ្ដុះ​បណ្ដាល​ថ្នាក់​បរិញ្ញាបត្រ ដែល​មាន​រយៈពេល ៤ ឆ្នាំ

ជំនាញ​តន្ត្រី​ទាំង​បុរាណ និង​សម័យ រួម​មាន ឧបករណ៍​តន្ត្រី​បុរាណ , ឧបករណ៍​តន្ត្រី​សម័យ , ឧបករណ៍​តន្ត្រី​​បស្ចិម​ប្រទេស , ចម្រៀង​បុរាណ , ចម្រៀង​សម័យ , ចម្រៀង​ជា​ពួក (អូប៉េរ៉ា) , បញ្ជា​វង់​ភ្លេង , និពន្ធ​តន្ត្រី និង​ជាតិ​ពន្ទុតន្ត្រី​វិទ្យា (ជា​ការ​សិក្សា​អំពី​តន្ត្រី​ក្នុង​បរិបទ​វប្បធម៌ សង្គម និង​មនុស្ស​សាស្ត្រ)។

ទី២. មហាវិទ្យាល័យ​​បុរាណ​វិទ្យា ៖ បណ្ដុះ​បណ្ដាល​ថ្នាក់​បរិញ្ញាបត្រ ដែល​មាន​រយៈពេល ៤ ឆ្នាំ

  • បុរាណ​វិទ្យា
  • នរវិទ្យា

ទី៣. មហាវិទ្យាល័យ​​​សិល្បៈ​នាដ​សាស្ត្រ ៖ បណ្ដុះ​បណ្ដាល​ថ្នាក់​បរិញ្ញាបត្រ ដែល​មាន​រយៈពេល ៤ ឆ្នាំ

  • តែង​និពន្ធ​ច្នៃ​ប្រតិដ្ឋ (និពន្ធ​ទូទៅ)
  • ដឹក​នាំ​រឿង (ល្ខោន​ក្បាច់​បុរាណ, ល្ខោន​ស្រមោល​ស្បែក​ធំ, របាំ​ប្រពៃណី​និង​សៀក, ល្ខោន​កំណាព្យ, ល្ខោន​និយាយ, ល្ខោន​មហោរី, ល្ខោន​អាប៉េ, ល្ខោន​យីកា, ល្ខោន​ខោល, ល្ខោន​បាសាក់)

ទី៤. មហាវិទ្យាល័យ​​​សិល្បៈ​​សូន្យ​រូប ៖ បណ្ដុះ​បណ្ដាល​ថ្នាក់​បរិញ្ញាបត្រ ដែល​មាន​រយៈពេល ៤ ឆ្នាំ

  • ជំនាញ​តុបតែង​លម្អ​ស្ថាបត្យកម្ម
  • គំនូរ​សារ​គមនាគមន៍
  • គំនូរ​វិចិត្រ​កម្ម
  • ចម្លាក់
  • សិល្បៈ​ផ្ដិត​ពុម្ព

ទី៥. មហាវិទ្យាល័យ​ស្ថាបត្យកម្ម និង​នគរោបនីយកម្ម​វិទ្យា ៖ បណ្ដុះ​បណ្ដាល​ថ្នាក់​បរិញ្ញាបត្រ ដែល​មាន​រយៈពេល ៥ ឆ្នាំ

  • ស្ថាបត្យកម្ម
  • នគរោបនីយកម្ម

សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​សិស្ស-និស្សិត អាច​ទាក់ទង​បាន​តាម​រយៈ​លេខ​ទូរស័ព្ទ ០១៦ ៩០១ ៣១៨ និង​ទីតាំង​របស់​សាលា​ស្ថិត​នៅ​អគារ​លេខ ៧២ កាច់​ជ្រុង​ផ្លូវ​ព្រះ​អង្គ​យុគន្ធរ (លេខ១៩) សង្កាត់​ជ័យជំនះ ខណ្ឌ​ដូន​ពេញ ភ្នំពេញ៕

ប្រភព ៖ សៀវភៅមគ្គុទេសក៍សម្រាប់ជ្រើសរើសគ្រឹះស្ថានសិក្សា និងមុខជំនាញបន្តការសិក្សានៅកម្រិតឧត្តមសិក្សា & RUFA

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា