ក្រសួងផ្ដល់អាហារូបករណ៍ ៣២០ កន្លែងជូនសិស្ស-និស្សិត លើជំនាញកំពុងត្រូវប៉ាន់ទីផ្សារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងផ្ដល់អាហារូបករណ៍ ៣២០ កន្លែងជូនសិស្ស-និស្សិត លើជំនាញកំពុងត្រូវប៉ាន់ទីផ្សារ

ក្រសួងផ្ដល់អាហារូបករណ៍ ៣២០ កន្លែងជូនសិស្ស-និស្សិត លើជំនាញកំពុងត្រូវប៉ាន់ទីផ្សារ

ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែល​ទើប​ប្រឡង​ចប់​បាក់​ឌុប​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ , បរិញ្ញាបត្រ​ជាន់​ខ្ពស់ និង​បណ្ឌិត ក្រសួង​ប្រកាស​ផ្ដល់​ជូន​អាហារូបករណ៍​ចំនួន ៣២០ កន្លែង​និង​ប្រាក់​ឧបត្ថម្ភ​ជា​រៀង​រាល់​ខែ។

តាម​រយៈ​សេចក្ដី​ជូន​ដំណឹង​ផ្លូវ​ការ​របស់​ក្រសួង​បាន​ឱ្យ​ដឹង​ថា ក្រសួង​នឹង​ធ្វើ​ការ​ជ្រើស​រើស​បេក្ខជន​ចំនួន ៣២០ ដើម្បី​ទទួល​អាហារូបករណ៍​ចូល​រៀន​នៅ​កម្រិត​បរិញ្ញាបត្រ ចំនួន ១៥៣ កន្លែង, បរិញ្ញាបត្រ​ជាន់​ខ្ពស់ ចំនួន ១៥២ កន្លែង និង​បណ្ឌិត ចំនួន ១៥ កន្លែង។ កម្ម​វិធី​អាហារូបករណ៍​នេះ​ផ្ដោត​លើ​មុខ​ជំនាញ​ពាក់​ព័ន្ធ​លើ​ការ​អប់រំ​ផ្នែក (STEM , Science, Technology , Engineering and Mathematics) នៅ​ថ្នាក់​ឧត្ដមសិក្សា ដោយ​ផ្ដល់​អាហារូបករណ៍​ពេញលេញ​លើ​ការ​បង់​ថ្លៃ​សិក្សា និង​ថវិកា​ឧបត្ថម្ភ​ប្រចាំ​ខែ​ក្នុង​អំឡុង​ពេល​សិក្សា​នៅ​កម្រិត​បរិញ្ញាបត្រ​រយៈពេល ៤ ឆ្នាំ, កម្រិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​រយៈពេល ២ ឆ្នាំ និង​កម្រិត​បណ្ឌិត​រយៈពេល ៣ ឆ្នាំ សម្រាប់​ឆ្នាំ​សិក្សា ២០២៦-២០២៧។

សូម​ទាញ​យក​ឯកសារ និង​លម្អិត​​ខាង​ក្រោម៖

ប្រភព ៖ Department of Research and Innovation, DRI

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា