រួសរាន់ឡើង! ក្រសួងផ្ដល់កន្លែងស្នាក់បណ្ដោះអាសន្ន សម្រាប់សិស្សស្រីរៀននៅភ្នំពេញ ៩០ នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រួសរាន់ឡើង! ក្រសួងផ្ដល់កន្លែងស្នាក់បណ្ដោះអាសន្ន សម្រាប់សិស្សស្រីរៀននៅភ្នំពេញ ៩០ នាក់

រួសរាន់ឡើង! ក្រសួងផ្ដល់កន្លែងស្នាក់បណ្ដោះអាសន្ន សម្រាប់សិស្សស្រីរៀននៅភ្នំពេញ ៩០ នាក់

ដំណឹង​ល្អ​សម្រាប់​សិស្ស​-និស្សិត​ភេទ​ស្រី ​ដែល​មាន​ជីវភាព​លំបាក ក្រសួង​នឹង​មាន​ផ្ដល់​ជូន​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន ចំនួន ៩០ នាក់ សម្រាប់​ឆ្នាំ​សិក្សា ២០២៦ – ២០២៧ នៅ​រាជធានី​ភ្នំពេញ។

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា បាន​សម្រេច​ផ្ដល់​ជូន​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ជូន​សិស្ស​និស្សិត​ភេទ​ស្រី​ចំនួន ៩០ នាក់ ដែល​ជា​សិស្ស​មាន​ជីវភាព​លំបាក ខ្វះខាត ហើយ​កំពុង​សិក្សា​នៅ​តាម​គ្រឹះស្ថាន​ឧត្ដមសិក្សា​សាធារណៈ​តាម​រូបភាព​អាហារូបករណ៍ និង​បង់​ថ្លៃ ក្នុង​ឆ្នាំ​ទី១ នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ភ្នំពេញ។

លក្ខខណ្ឌ​ដែល​អាច​ដាក់​ពាក្យ​បាន​រួម​មាន ៖ ជា​និស្សិត​នារី​ក្រីក្រ ឬ​បង់​ថ្លៃ​សិក្សា ដែល​កំពុង​សិក្សា​ឆ្នាំ​ទី១ នៅ​តាម​បណ្ដា​គ្រឹះស្ថាន​ឧត្ដមសិក្សា​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ។ ជា​និស្សិត​នារី​ដែល​មាន​ពិការភាព (សូម​ភ្ជាប់​លិខិត​បញ្ជាក់​ពី​មេ​ឃុំ) និង​ជា​និស្សិត​នារី​នៅ​លីវ មាន​វិន័យ និង​សីលធម៌​ល្អ។ បេក្ខជន​ត្រូវ​យក​ពាក្យ​មក​ដាក់​ស្នើ​ដោយ​ខ្លួន​ឯង នៅ​តាម​គ្រឹះស្ថាន​ឧត្ដមសិក្សា​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី ១០ ខែ តុលា ឆ្នាំ ២០២៦ ៕

ប្រភព ៖ ក្រសួងអប់រំ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា