ក្រពើភ្នំ ដែលជាសត្វជិតផុតពូជ ១០ ក្បាលនឹងត្រូវលែងចូលទន្លេស្រែពក ខេត្តមណ្ឌលគិរី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រពើភ្នំ ដែលជាសត្វជិតផុតពូជ ១០ ក្បាលនឹងត្រូវលែងចូលទន្លេស្រែពក ខេត្តមណ្ឌលគិរី

ក្រពើភ្នំ ដែលជាសត្វជិតផុតពូជ ១០ ក្បាលនឹងត្រូវលែងចូលទន្លេស្រែពក ខេត្តមណ្ឌលគិរី

ក្រពើ​ភ្នំ​ពូជ​សុទ្ធ​ចំនួន ​១០​ ក្បាលនឹង​ត្រូវ​លែង​ឱ្យ​ចូល​ទៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក ក្នុង​ខេត្ត​មណ្ឌលគិរី ដើម្បី​គាំទ្រ​ការ​ស្ដារ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅ​កម្ពុជា។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ WWF-កម្ពុជា។

Advertisement

នា​ថ្ងៃ​ទី ២២ ខែ ឧសភា ឆ្នាំ២០២៦ ស្អែក​នេះ ក្រពើ​ភ្នំ​ចំនួន ១០ ក្បាល​នឹង​ត្រូវ​លែង​ឱ្យ​ចូល​ទៅ​ក្នុង​ទន្លេ​ស្រែ​ពក ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក ខេត្ត​មណ្ឌលគិរី ។ ការ​លែង​ក្រពើ​ភ្នំ​ចូល​ទៅ​ដែន​ជម្រក​សត្វ​ស្រែ​ពក​គឺ​ជា​ការ​ស្ដារ​ប្រភេទ​សត្វ​ក្រពើ​ដែល​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក និង​ពង្រឹង​ការ​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​ទឹក​សាប​នៅ​ក្នុង​តំបន់​ទេសភាព​ខ្ពង់រាប​ខាង​កើត។ គួរ​ឱ្យ​ដឹងដែរ​ថា ក្រពើ​ភ្នំ​ដែល​ត្រូវ​បាន​លែង​ទាំង​នេះ​ត្រូវ​បាន​បំពាក់​ឧបករណ៍​តាម​ដា​ការ​បំផ្លាស់​ទី ដើម្បី​តាម​ដាន​ក្រោយ​ការ​លែង។

គួរបញ្ជាក់បន្ថែម សត្វក្រពើភ្នំ មានតួនាទីដ៏សំខាន់ក្នុងការរក្សាតុល្យភាព និងសុខភាពរបស់ប្រព័ន្ធអេកូឡូស៊ីទឹកសាប។ ការការពារសត្វប្រភេទនេះ ក៏មានន័យថាជាការការពារទន្លេ តំបន់ដីសើម និងជីវៈចម្រុះ ដែលយើងទាំងអស់គ្នាកំពុងអាស្រ័យផលនាពេលនេះ។

តាម​ការ​ឱ្យ​ដឹង​របស់​អង្គការ WWF-កម្ពុជា ក្រពើ​ភ្នំ​ត្រូវ​បាន​ចាត់​ថ្នាក់​ជា «ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត» ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUNC និង​មាន​ចំនួន​នៅ​សល់​តិច​ជាង ១ពាន់​ក្បាល​ប៉ុណ្ណោះ​ក្នុង​ទី​ជម្រក​ធម្មជាតិ​ទូទាំង​ពិភពលោក។ ដោយ​ឡែក ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សារៈសំខាន់​ជា​សាកល​សម្រាប់​ការ​អភិរក្ស​សត្វ​ប្រភេទ​នេះ និង​ជា​ទី​ជម្រក​នៃ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ និង​ជីវៈ​ចម្រុះ​ទឹក​សាប​ដែល​មាន​សារៈសំខាន់​ជា​សកល៕

រូបភាព ៖ WWF-កម្ពុជា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា