​យុទ្ធនាការ «១ម៉ឺន​រៀល ១ម៉ឺន​នាក់» ដើម្បី​កុមារ​កម្ពុជា បំផុស​ចលនា​ចូលរួម​របស់​ខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
​យុទ្ធនាការ «១ម៉ឺន​រៀល ១ម៉ឺន​នាក់» ដើម្បី​កុមារ​កម្ពុជា បំផុស​ចលនា​ចូលរួម​របស់​ខ្មែរ

​យុទ្ធនាការ «១ម៉ឺន​រៀល ១ម៉ឺន​នាក់» ដើម្បី​កុមារ​កម្ពុជា បំផុស​ចលនា​ចូលរួម​របស់​ខ្មែរ

ថ្ងៃ​នេះ​ជា​ថ្ងៃ​បើក​យុទ្ធនាការ «១ម៉ឺន​រៀល ១ម៉ឺន​នាក់» ដែល​រៀប​ចំ​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​សៀមរាប ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ស្ត្រី​ទី​១​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធាន​កិត្តិយស​នៃមូលនិធិ​គន្ធបុប្ផា​កម្ពុជា។

Advertisement

«យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ក៏ដូចជាដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ក្នុងគោលបំណងរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគនុ្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។

ក្នុង​ឱកាស​ដ៏​វិសេស​វិសាល​នេះ​ដែរ​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹក​នាំ ស្ថាប័ន​រដ្ឋ ក្រសួង​ធំ​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​គោល​ដៅ​រួម​តែ​មួយ​ដើម្បី​បន្ត​ជួយ​ដល់​កុមារ​តូចៗ ក៏​ដូច​ជា​ស្ត្រី​មាន​ផ្ទៃ​ពោះ​ជា​ច្រើន​នៅ​ក្នុង​មន្ទីរពេទ្យ៕

រូបភាព ៖ Chanmony Pich

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា