មិនគួររំលង! ពិព័រណ៍សិល្បៈរយៈពេលពីរសប្តាហ៍ បង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា នៅសណ្ឋាគារលំដាប់ខ្ពស់ចំនួន៣ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មិនគួររំលង! ពិព័រណ៍សិល្បៈរយៈពេលពីរសប្តាហ៍ បង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា នៅសណ្ឋាគារលំដាប់ខ្ពស់ចំនួន៣

មិនគួររំលង! ពិព័រណ៍សិល្បៈរយៈពេលពីរសប្តាហ៍ បង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា នៅសណ្ឋាគារលំដាប់ខ្ពស់ចំនួន៣

ស្ថាប័ន Artists for Humanity មានមោទនភាពក្នុងការរៀបចំពិព័រណ៍សិល្បៈរយៈពេលពីរសប្តាហ៍ ដើម្បីបង្ហាញពីខ្លឹមសារ និងភាពរស់រវើកនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាតាមរយៈស្នាដៃសិល្បៈ។ ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងនៅតាមបណ្តាសណ្ឋាគារល្បីៗរួមមាន៖ សណ្ឋាគារ Raffles Hotel Le Royal, Courtyard by Marriott Phnom Penh និង Rosewood Phnom Penh ដោយមានការចូលរួមពីសិល្បករមានសមត្ថភាពជាង ១០ រូបដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ គោលបំណងសំខាន់នៃពិព័រណ៍នេះ គឺដើម្បីកៀរគរថវិកាជួយដល់អង្គការ Heartprint ដែលជាអង្គការសហគមន៍មួយ ប្តេជ្ញាជួយជ្រោមជ្រែងដល់គ្រួសារដែលខ្វះខាត។

Advertisement

ពិព័រណ៍នេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “Everyday People” ដែលផ្សារភ្ជាប់សិល្បករជាមួយសហគមន៍តាមរយៈគម្រោងនានាដែលជំរុញឱ្យមានការផ្លាស់ប្តូរសង្គម។ តាមរយៈការលក់ស្នាដៃសិល្បៈ សិល្បករដែលចូលរួមនឹងរួមចំណែកដល់សកម្មភាពមនុស្សធម៌ដែលមានឥទ្ធិពលក្នុងការលើកកម្ពស់ជីវភាពបុគ្គលនៅក្នុងសង្គម។

អង្គការ Heartprint បាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្មនៅក្នុងខេត្តសៀមរាបអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដោយផ្តោតលើការផ្លាស់ប្តូររយៈពេលវែងលើផ្នែកលំនៅដ្ឋាន ការអប់រំ សុខភាព និងការអភិវឌ្ឍជំនាញ។ បេសកកម្មរបស់ពួកគេត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃទំនុកចិត្ត និងទំនាក់ទំនង ដោយសង្កត់ធ្ងន់លើគោលការណ៍ “ការជួយឱ្យចេះតស៊ូដោយខ្លួនឯង មិនមែនគ្រាន់តែជាការផ្តល់អំណោយតែមួយពេលនោះទេ”។

កម្មវិធីនៃព្រឹត្តិការណ៍

  • សណ្ឋាគារ Raffles Hotel Le Royal
    • ព្រឹត្តិការណ៍៖ ពិធីបើកសម្ពោធជាផ្លូវការនៃ “Artists for Humanity”
    • កាលបរិច្ឆេទ និងពេលវេលា៖ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៦:០០ ល្ងាច ដល់ ៨:០០ យប់។
  • សណ្ឋាគារ Courtyard by Marriott Phnom Penh
    • ព្រឹត្តិការណ៍៖ កិច្ចសន្ទនាលើផ្ទាំងគំនូរ (Canvas & Conversations)៖ រឿងរ៉ាវនៅពីក្រោយស្នាដៃសិល្បៈ
    • កាលបរិច្ឆេទ និងពេលវេលា៖ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៦:០០ ល្ងាច ដល់ ៨:០០ យប់។
  • សណ្ឋាគារ Rosewood Phnom Penh
    • ព្រឹត្តិការណ៍៖ សកម្មភាពសិល្បៈ (Art in Action)៖ វគ្គផ្តាច់ព្រ័ត្រនៃការបញ្ចេញមតិសិល្បៈ – កម្មវិធីពិសាអាហារពេលល្ងាច និងការដេញថ្លៃ
    • កាលបរិច្ឆេទ និងពេលវេលា៖ ថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៦:០០ ល្ងាច ដល់ ៩:០០ យប់។

ពេញមួយកំឡុងពេលនៃពិព័រណ៍នេះ អ្នកចូលរួមនឹងបានបទពិសោធន៍នូវដំណើរនៃពិភពសិល្បៈដែលឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃ រឿងរ៉ាវ និងស្មារតីរបស់កម្ពុជា។ សណ្ឋាគារនីមួយៗនឹងដាក់បង្ហាញស្នាដៃសិល្បៈដែលស្វែងយល់ពីទំនាក់ទំនងរវាងសហគមន៍ និងសិល្បៈ ដោយក្នុងនោះ ៥០% នៃចំណូលបានមកពីការលក់ និងការដេញថ្លៃស្នាដៃសិល្បៈ នឹងត្រូវបរិច្ចាគជូនអង្គការ Heartprint ដើម្បីជួយបង្កើតស្ថិរភាពរយៈពេលវែងតាមរយៈការអប់រំ ការផ្តល់លំនៅដ្ឋានប្រកបដោយសុវត្ថិភាព ការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍសហគមន៍។

លោកស្រី Dagmar Lyons អគ្គនាយិកាសណ្ឋាគារ Raffles Hotel Le Royal បានមានប្រសាសន៍ថា៖ «នាងខ្ញុំមានកិត្តិយសណាស់ក្នុងការបង្ហាញពិព័រណ៍ Artists for Humanity ដែលជាកន្លែងសិល្បៈ និងការប្តេជ្ញាចិត្តចំពោះកិច្ចការមនុស្សធម៌មកជួបគ្នា។ យើងរួមគ្នាគាំទ្រអង្គការ Heartprint ដើម្បីបង្កើតក្តីសង្ឃឹម និងការផ្លាស់ប្តូរតាមរយៈសិល្បៈ»

លោកស្រី Sarah Moya អគ្គនាយិកាសណ្ឋាគារ Courtyard by Marriott Phnom Penh បានលើកឡើងថា៖ «វាគឺជាឯកសិទ្ធិរបស់នាងខ្ញុំដែលបានស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ដំណើរនៃពិព័រណ៍នេះ ដែលជាការអបអរសាទរនូវភាពច្នៃប្រឌិតដែលគ្មានព្រំដែន។ សូមចូលរួមជាមួយយើងក្នុងការគាំទ្រអង្គការ Heartprint ខណៈដែលយើងប្រើប្រាស់អំណាចនៃសិល្បៈដើម្បីបង្រួបបង្រួម បំផុសគំនិត និងលើកកម្ពស់ជីវិត»

លោក Daniel Simon នាយកគ្រប់គ្រងនៃសណ្ឋាគារ Rosewood Phnom Penh បានបន្ថែមថា៖ «សិល្បៈដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនតម្លៃវប្បធម៌របស់ទីក្រុង។ តាមរយៈការចូលរួមក្នុងកម្មវិធី Artists for Humanity យើងសង្ឃឹមថានឹងជួយបង្កើតទំនាក់ទំនងដ៏មានន័យរវាងសិល្បករ អ្នកប្រមូលទិញ និងសហគមន៍ទាំងមូល ព្រមទាំងគាំទ្រដល់សំឡេងនៃការច្នៃប្រឌិតដែលនឹងកំណត់អនាគតវប្បធម៌របស់កម្ពុជា»

សូមអញ្ជើញមកចូលរួមអបអរសាទរ “បេះដូងនៃកម្ពុជា” តាមរយៈកែវភ្នែកនៃសិល្បៈ និងសាមគ្គីភាព។ យើងរួមគ្នាអាចលើកកម្ពស់សំឡេងសហគមន៍ និងបង្កើតឥទ្ធិពលដ៏មានអត្ថន័យដល់សង្គម៕

លោក ថោ ច័ន្ទឬទ្ធិ | M. Thor Chanreth

លោក ថោ ច័ន្ទឬទ្ធិ | M. Thor Chanreth

ជីវប្រវត្តិ: មានបទពិសោធជាអ្នកបង្កើតមាតិកាឌីជីថលជិត ១០ឆ្នាំ និងជានិពន្ធនាយកមួយរូប មានជំនាញទៅលើការបង្កើតមាតិកាបែបកម្សាន្ត អប់រំ ជំរុញលើកទឹកចិត្ត និងដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា