«សួនរុក្ខជាតិអង្គរ» ក្នុងខេត្តសៀមរាប បើកឱ្យចូលទស្សនាឥតគិតថ្លៃទាំងខ្មែរ និងបរទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«សួនរុក្ខជាតិអង្គរ» ក្នុងខេត្តសៀមរាប បើកឱ្យចូលទស្សនាឥតគិតថ្លៃទាំងខ្មែរ និងបរទេស

«សួនរុក្ខជាតិអង្គរ» ក្នុងខេត្តសៀមរាប បើកឱ្យចូលទស្សនាឥតគិតថ្លៃទាំងខ្មែរ និងបរទេស

សួន​រុក្ខជាតិ​អង្គរ បាន​ក្លាយ​ជា​គោលដៅ​ពេញ​និយម​មួយ​ទៀត​ក្នុង​ខេត្ត​សៀមរាប និង​បាន​ទាក់ចិត្ត​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ឱ្យ​ទៅ​លេង​កម្សាន្ត​​មិន​ដាច់​មិន​ថា​ថ្ងៃ​បុណ្យ​ទាន ឬ​ថ្ងៃ​ឈប់​សម្រាក​នា​ពេល​ចុង​សប្ដាហ៍។

Advertisement

បើយោងតាម​​អាជ្ញាធរជាតិអប្សរា បាន​ឲ្យ​ដឹង​ថា​​រយៈពេល ៣ ឆ្នាំ​មក​នេះ សួន​រុក្ខជាតិ​អង្គរ ទទួល​បាន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ ​និង​អន្តរជាតិ​ប្រមាណ​ជា ៦០ ម៉ឺន​នាក់ គិត​ចាប់​ពី​ថ្ងៃ​បើក​សម្ពោធ​ឱ្យ​ដំណើរ​ការ​នា​ថ្ងៃ​ទី ១៩ ខែ ឧសភា ឆ្នាំ ២០២២។ តើ​សួន​រុក្ខជាតិ​អង្គរ​មួយ​នេះ​មាន​ចំណុច​ទាក់ទាញ និង​ពិសេស​យ៉ាង​ណា​ខ្លះ?

សួន​រុក្ខជាតិ​អង្គរ ជា​សួន​ធម្មជាតិ​ដែល​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ជិត ២០០ ហិកតា ក្នុង​ខេត្ត​សៀមរាប។ សួន​រុក្ខ​ជាតិ​មួយ​នេះ​បាន​បើក​ឱ្យ​ដំណើរ​ការ​តាំង​ពី​ឆ្នាំ ២០២២ និង​បន្ត​មក​ដល់​សព្វ​ថ្ងៃ​ដោយ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ជាតិ-អន្តរជាតិ​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ។ សួន​ចម្រុះ​ពណ៌​បៃតង​នេះ​ដែរ​បាន​ផ្ដល់​ការ​កម្សាន្ត​បែប​ធម្មជាតិ ក៏​ដូច​ជា​ចំណេះ​ដឹង​លើ​ផ្នែក​ជីវចម្រុះ​ផង​ដែរ។ នៅ​ក្នុង​សួន​រុក្ខជាតិ​អង្គរ​បន្ថែម​លើ​ការ​ផ្ដល់​ចំណេះ​ដឹង ក៏​អាច​ឱ្យ​ទេសចរ​កម្សាន្ត​បាន​ជាមួយ​សត្វ​ច្រើន​ប្រភេទ ផ្កា​ចម្រុះ​ពណ៌​ទៅ​តាម​ប្រភេទ​និមួយៗ ព្រម​ទាំង​មាន​កន្លែង​សម្រាក​និង​ទទួល​ទាន​អាហារ​ផង​ដែរ។

បន្ថែម​ពី​នេះ សួន​រុក្ខជាតិ​អង្គរ ក៏​មាន​បង្កប់​ឃ្លាំង​ចំណេះ​ដឹង​ដែលត្រូវ​បាន​អ្នក​ធ្លាប់​បាន​ទៅ​លេង​ស្គាល់​ថា​ជា​បណ្ណាល័យ​ដែល​មាន​ផ្ទុក​សៀវភៅ​ជា​ច្រើន​ក្បាល​នៅ​ទី​នោះ​ផង​ដែរ។ សួន​ផ្កា​រុក្ខជាតិ​អង្គរ បើក​ឱ្យ​ចូល​ទស្សនា​ដោយ​ឥត​បង់​ថ្លៃ​ពី​ថ្ងៃ​ច័ន្ទ ដល់ អាទិត្យ (លើក​លែង​ថ្ងៃ​អង្គារ) ពី​ម៉ោង ៨ព្រឹក ដល់៦ល្ងាច។ សម្រាប់​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​រុក្ខ​វិថី​ព្រះ​សីហនុ ឆ្ពោះ​ទៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប៕

រូបភាព ៖ សួនរុក្ខជាតិអង្គរ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា