Baby Mode៖ ហេតុអ្វីអ្នកខ្លះត្រូវ “វិញ្ញាណក្មេងតូចចូលសណ្ឋិត” ពេលបាននៅជិតសង្សារ? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Baby Mode៖ ហេតុអ្វីអ្នកខ្លះត្រូវ “វិញ្ញាណក្មេងតូចចូលសណ្ឋិត” ពេលបាននៅជិតសង្សារ?

Baby Mode៖ ហេតុអ្វីអ្នកខ្លះត្រូវ “វិញ្ញាណក្មេងតូចចូលសណ្ឋិត” ពេលបាននៅជិតសង្សារ?

មនុស្សដែលជាអ្នកដឹកនាំ និងមើលទៅរឹងមាំក្នុងក្រសែភ្នែកមនុស្សទូទៅមួយចំនួន បែរជាប្រែក្លាយជាមនុស្សដែលចូលចិត្តធ្វើខ្លួនជាកូនក្មេង ចូលចិត្តឱប ឬចូលចិត្តនិយាយសំឡេងគួរឱ្យស្រឡាញ់នៅពេលនៅជាមួយសង្សារ។ បើអ្នកធ្លាប់ធ្វើសកម្មភាពទាំងនេះ មានន័យថា អ្នកកំពុងស្ថិតនៅក្នុង “Baby Mode” ហើយ។

Advertisement

ដ្បិតពាក្យថា Baby Mode មិនមែនជាពាក្យបច្ចេកទេសផ្លូវការ ក៏ប៉ុន្តែក៏នៅមានទ្រឹស្តីចិត្តវិទ្យាមួយចំនួនដែលអាចពន្យល់បានថា ហេតុអ្វីមនុស្សមួយចំនួនបានធ្លាក់ចូលក្នុង Baby Mode ពេលនៅជាមួយនឹងសង្សារ ឬគូជីវិតរបស់ខ្លួន។

តាមរយៈទ្រឹស្ដី Attachment Theory របស់លោក John Bowlby បានពន្យល់ថា មនុស្សយើងត្រូវការ “តំបន់សុវត្ថិភាព” នៅក្នុងទំនាក់ទំនង។ នៅពេលដែលអ្នកមានអារម្មណ៍ថា មនុស្សនៅចំពោះមុខត្រៀមខ្លួនស្តាប់ និងមិនចាំវាយតម្លៃថាអ្នកខុស ឬត្រូវ អ្នកនឹងហ៊ានបង្ហាញជ្រុងដែលទន់ភ្លន់ និងទន់ខ្សោយរបស់ខ្លួនទៅកាន់ដៃគូកាន់តែខ្លាំង។

ការសិក្សាអំពីទំនាក់ទំនងក្នុងចំណោមមនុស្សពេញវ័យ ក៏បានបង្ហាញផងដែរថា មនុស្សដែលស្ថិតនៅក្នុងទំនាក់ទំនងដែលមានសុវត្ថិភាព ឬ Secure Attachment ជារឿយៗតែងតែបើកចំហពីអារម្មណ៍ ស្វែងរកជំនួយ និងបង្ហាញភាពគួរឱ្យស្រឡាញ់ដាក់មនុស្សដែលខ្លួនស្រឡាញ់​ បានដោយធម្មជាតិ។

ក្រៅពីនេះ ក៏មានការលើកឡើងដែរថា នៅពេលដែលអ្នកនៅជាមួយមនុស្សដែលអ្នកទុកចិត្ត ប្រព័ន្ធសរសៃប្រសាទនឹងឈានចូលទៅក្នុងស្ថានភាពបន្ធូរអារម្មណ៍ ឬហៅថា Co-regulation ដែលធ្វើឱ្យអ្នកមិនចាំបាច់ដើរតួជាមនុស្សពូកែ ឬជាអ្នកដឹកនាំគ្រប់ពេលវេលានោះទេ។

ដូច្នេះ វាមិនចម្លែកទេ ដែលពេលខ្លះអ្នកត្រូវធ្វើខ្លួនជាកូនក្មេងខ្លះ ព្រោះតែអ្នកស្រណុកចិត្តនឹងដៃគូរបស់អ្នក ទើបធ្វើឱ្យអ្នកធ្លាក់ចូលក្នុង Baby Mode ត្រូវវិញ្ញាណកូនក្មេងតូចចូលសណ្ឋិតដោយមិនដឹងខ្លួន៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា