ស្ថាបនិកសាលាដូង អំពាវនាវសប្បុរសជនជួយធុងចម្រុះទឹកសម្រាប់ក្មេងតូចៗលើភ្នំគិរីរម្យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថាបនិកសាលាដូង អំពាវនាវសប្បុរសជនជួយធុងចម្រុះទឹកសម្រាប់ក្មេងតូចៗលើភ្នំគិរីរម្យ

ស្ថាបនិកសាលាដូង អំពាវនាវសប្បុរសជនជួយធុងចម្រុះទឹកសម្រាប់ក្មេងតូចៗលើភ្នំគិរីរម្យ

ស្ថាបនិក​សាលា​ដូង​លោក អ៊ុក វណ្ណដេ ប្រកាសដំណឹង​ដល់​សប្បុរសជន​ជិត​ឆ្ងាយ ដ្បិត​ថា​ពេល​នេះ​កំពុង​តម្រូវការ​ធុង​ចម្រោះ​ទឹក​ស្អាត​សម្រាប់​កុមារ​តូចៗ​លើ​ភ្នំ​គិរីរម្យ​​ ដែល​កំពុង​សិក្សា​រៀន​សូត្រ​នៅ​ក្នុង​សាលា​ដូង។

Advertisement

ការ​ប្រកាស​ស្វែង​រក​ជំនួយ​ជា​ថវិកា ដើម្បី​ទិញ​ធុង​ចម្រោះ​ទឹក​ស្អាត​នា​ពេល​នេះ ត្រូវ​បាន​ស្ថាបនិក​សាលា​ដូង ដែល​មហាជន​ភាគ​ច្រើន​ស្គាល់​ថា​ជា​លោក អ៊ុក វណ្ណដេ ឬ (អ្នក​ចម្បាំង​សំរាម) ឱ្យ​ដឹង​បន្ថែម​ថា «លោក​ត្រូវ​ការ​ធុង​ទឹក​ស្អាត សម្រាប់​ក្មេងៗ ១៦២ នាក់ ដែល​ធុង​ទឹក​មួយ​នេះ​មាន​តម្លៃ ១ ៥០០ ដុល្លារ ហើយ​នេះ​ជា​ចំណែក​ដែល​ជួយ​ឱ្យ​ក្មេងៗ​ងាក​មក​ផឹក​ទឹក​ជំនួស​គ្រឿង​ផ្អែម។ នេះ​ជា​ការ​លើក​ឡើង​របស់​បុរស​សម្ដី​មុត​ស្រួច​រូប​នេះ ដ្បិត​លោក​ពិត​បារម្ភ​ពី​សុខុមាលភាព​របស់​ក្មេងៗ​លើ​ភ្នំ​គិរីរម្យ ណា​ចង់​ឱ្យ​កូន​សិស្ស​ទាំង​នោះ​ទទួល​បាន​សុខភាព​ល្អ ចៀស​ផុត​ឆ្ងាយ​ពី​ជំងឺ​ផង​ដែរ។

ដូច​ដែល​មហាជន​បាន​ដឹង​ហើយ​ថា សាលា​ដូង​មាន​ទីតាំង​ស្ថិត​នៅ​លើ​ភ្នំ​គិរីរម្យ។ សាលា​សប្បុរសធម៌​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក អ៊ុក វណ្ណដេ ហើយ​គោល​បំណង​ចម្បង​របស់​សាលា​នេះ​គឺ​ដើម្បី​ផ្ដល់​ចំណេះ​វិជ្ជា​ទៅ​ដល់​ក្មេងៗ​ខ្វះ​ខាត​ដែល​រស់​នៅ​លើ​ភ្នំ​គិរីរម្យ​ឱ្យ​បាន​សិក្សា​រៀន​សូត្រ​ជា​ស្ពាន​ចម្លង​ទៅ​ថ្ងៃ​អនាគត៕

រូបភាព ៖ អ៊ុក វណ្ណដេ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា