១២ ប្រយោគព្យាបាលផ្លូវចិត្តសម្រាប់អ្នកដែលត្រូវគេក្បត់ចិត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
១២ ប្រយោគព្យាបាលផ្លូវចិត្តសម្រាប់អ្នកដែលត្រូវគេក្បត់ចិត្ត

១២ ប្រយោគព្យាបាលផ្លូវចិត្តសម្រាប់អ្នកដែលត្រូវគេក្បត់ចិត្ត

១. ការដែលត្រូវគេក្បត់ មិនមែនមានន័យថាយើងល្អមិនគ្រប់គ្រាន់ទេ ប៉ុន្តែគឺមានន័យថាអ្នកម្ខាងទៀតមិនមានភាពស្មោះត្រង់គ្រប់គ្រាន់ក្នុងការស្រលាញ់មនុស្សម្នាក់ពិតប្រាកដ ហើយកំហុសគ្រប់យ៉ាង មិនមែនមកពីយើងឡើយ។

Advertisement

២. នៅថ្ងៃដែលបានដឹងការពិត បេះដូងយើងប្រៀបដូចជាត្រូវគេខ្វេះចេញពីខ្លួន។ នេះមិនមែនដោយសារយើងទន់ខ្សោយ ប៉ុន្តែវាការឆ្លើយតបធម្មតាសម្រាប់បេះដូងដែលធ្លាប់ជឿជាក់លើស្នេហា ១០០% រហូតមិនអាចទ្រាំទ្រនឹងការប្រែប្រួលបានភ្លាមៗនោះឡើយ។

៣. បើថ្ងៃណាមួយយើងអភ័យទោសឱ្យគេ ទាំងដែលខ្លួនឯងធ្លាប់ឈឺចាប់ នោះក៏មិនជាអ្វី ព្រោះការស្រលាញ់មនុស្សម្នាក់ខ្លាំងអាចធ្វើឱ្យយើងព្រមទទួលយកអ្វីដែលមិនសមគួរបានដែរ។

៤. ការត្រូវក្បត់ចិត្តមិនបានធ្វើឱ្យតម្លៃរបស់យើងធ្លាក់ចុះឡើយសូម្បីតែបន្តិច។ មនុស្សដែលគេមើលឃើញតម្លៃរបស់យើង នឹងគ្មានផ្លូវទៅក្បត់ចិត្តយើងឡើយ ហើយមនុស្សដែលក្បត់ចិត្តយើង ក៏មិនមានតម្លៃគ្រប់គ្រាន់នឹងឱ្យយើងបន្ទោសខ្លួនឯងដែរ។

៥. នៅពេលត្រូវបានក្បត់ មិនត្រឹមតែស្នេហាទេដែលបាត់បង់ ប៉ុន្តែទំនុកចិត្តទាំងអស់ត្រូវបានបំផ្លាញ ហើយការស្ដារទំនុកចិត្តឡើងវិញ គឺជារឿងដែលឈឺចាប់យូរបំផុត ដូច្នេះសូមផ្ដល់ពេលវេលាឱ្យខ្លួនឯង មិនបាច់ប្រញាប់ធ្វើខ្លួនរឹងមាំពេកនោះទេ។

៦. បើអ្នកចោទសួរខ្លួនឯងថា “ខ្ញុំល្អមិនគ្រប់គ្រាន់មែនទេ?” សូមលុបប្រយោគនេះចេញពីខួរក្បាលទៅ ព្រោះកំហុសដដែលៗរបស់គេ មិនបានឆ្លុះបញ្ចាំងពីភាពល្អមិនគ្រប់គ្រាន់របស់យើងទេ ប៉ុន្តែវាគ្រាន់តែឆ្លុះបញ្ចាំងពីភាពមិនស្មោះត្រង់របស់គេប៉ុណ្ណោះ។

៧. អ្នកមិនបានល្ងង់ទេដែលជឿ អ្នកមិនបានអន់ទេដែលស្រលាញ់ ហើយក៏មិនបានទន់ខ្សោយពេកដែលឈឺចាប់។ អ្នកគ្រាន់តែស្រលាញ់គេដោយចិត្តស្មោះ ដែលជាគុណសម្បត្តិដ៏ល្អប្រសើរមួយក្នុងនាមជាដៃគូស្នេហា។

៨. បើថ្ងៃនេះអ្នកក្លាយជាមនុស្សដែល​មានការសង្ស័យច្រើនចំពោះស្នេហាថ្មី ក៏មិនចាំបាច់បន្ទោសខ្លួនឯងនោះដែរ ព្រោះស្នាមរបួសធំតែងត្រូវការពេលវេលា និងការប្រុងប្រយ័ត្នច្រើនជាងមុន ដើម្បីជាអាវក្រោះការពារបេះដូងខ្លួនឯងកុំឱ្យជួបរឿងខកចិត្តដូចលើកមុន។

៩. ការដើរចេញពីមនុស្សដែលក្បត់ចិត្តយើង មិនមែនជាការបាត់បង់អ្វីនោះឡើយ ប៉ុន្តែគឺជាការទទួលបានខ្លួនឯងត្រលប់មកវិញ និងជាការបើកទ្វារឱ្យស្នេហាដែលល្អជាងនេះ ក៏ដូចជាមនុស្សដែលស្មោះត្រង់ជាងនេះ បានដើរចូលមកក្នុងជីវិត។

១០. កុំភ្លេចថាមនុស្សដែលចេះស្រលាញ់ខ្លួនឯងនឹងមិនព្រមឱ្យខ្លួនឯងក្លាយជាកង់សឺកួអ្នកដទៃឡើយ ហើយនៅថ្ងៃដែលអ្នកហ៊ានបិទទ្វារសម្រាប់បុគ្គលម្នាក់នោះ នោះក៏ជាថ្ងៃដែលអ្នកជ្រើសរើសយកខ្លួនឯងវិញដែរ។

១១. ពេលវេលាកន្លងផុតទៅ អ្នកអាចនឹងមិនភ្លេចហេតុការណ៍នោះ ប៉ុន្តែការចងចាំនោះនឹងលែងមានការឈឺចាប់ដូចមុនហើយ។ យើងមិនអាចបំភ្លេចរឿងគ្រប់យ៉ាងបាននោះទេ ប៉ុន្តែយើងនឹងរស់នៅជាមួយការចងចាំនោះបានដោយមិនបាច់ហូរទឹកភ្នែកតទៅទៀត។ នោះហើយគឺជាការព្យាបាលផ្លូវចិត្តពិតប្រាកដ។

១២. ហើយចុងក្រោយ ចង់ឱ្យអ្នកមានមោទនភាពនឹងខ្លួន​ឯងឱ្យច្រើនៗ ព្រោះទោះបីបេះដូងយើងខ្ទេចខ្ទាំប៉ុណ្ណា ប៉ុន្តែអ្នក​នៅ​តែអាចក្រោកមកប្រើជិវិតបន្តទៀត នៅស្រលាញ់ពិភពលោកបានទៀត និងនៅតែមិនបិទទ្វារបេះដូងខ្លួនឯងរៀងរហូត។ ភាពរឹងមាំបែបនេះ គឺស្រស់ស្អាតជាងស្នេហាដែលយើងបាត់បង់ទៅទៀត ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា