ល្អខ្លាំងណាស់! កំពង់ស្ពឺ រៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ព្រោះជាប្រពៃណីបុរាណ និងមិនចង់ឱ្យបាត់បង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ល្អខ្លាំងណាស់! កំពង់ស្ពឺ រៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ព្រោះជាប្រពៃណីបុរាណ និងមិនចង់ឱ្យបាត់បង់

ល្អខ្លាំងណាស់! កំពង់ស្ពឺ រៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ព្រោះជាប្រពៃណីបុរាណ និងមិនចង់ឱ្យបាត់បង់

ពិធី​ប្រណាំង​រទេះ​សាឡី​គោ ជា​ទំនៀម​ទម្លាប់​ប្រពៃណី​តាំង​ពី​បុរាណ ដែល​អ្នក​ស្រុក​នាំ​គ្នា​ផ្ដួច​ផ្ដើម​គំនិត​រៀប​ចំ​ធ្វើ​ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ជាមួយ​គ្នា ខេត្ត​កំពង់​ស្ពឺ បាន​បន្ត​រៀប​ចំ​ពិធី​បុណ្យ​មួយ​នេះ​ត​មក​ដល់​បច្ចុប្បន្ន ដ្បិត​ចង់​ថែ​រក្សា និង​មិន​ចង់​ឱ្យ​បាត់បង់​តាម​អាយុកាល។

Advertisement

តាម​រយៈ​ការ​ជម្រាប​ជូន​ដំណឹង​របស់​មន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កំពង់ស្ពឺ បាន​ឱ្យ​ដឹង​ថា មន្ទីរ​វប្បធម៌ខេត្ត​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ រដ្ឋបាលក្រុង​ច្បារមន និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ រៀប​ចំ​ពិធី​ប្រណាំង​រទេះ​សាឡី​គោ​លឿន ជា​ថ្មី​ម្ដង​ទៀត ក្នុង​ឆ្នាំ ២០២៦ នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​មក​ដល់។ ពិធី​​ប្រណាំង​រទេះសាឡី​គោ​លឿន ឆ្នាំ​នេះ ប្រារព្ធ​ធ្វើ​នា ថ្ងៃទី៥ ខែមេសា វេលា​ម៉ោង ៨ ព្រឹក នៅ​ភូមិ​ស្នោ​ទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ចំពោះ​គោលបំណង​នៃការ​រៀបចំ​ការ​ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦នេះ គឺដើម្បី​ចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំង រទេះសាឡីគោលឿននៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។

បើ​តាម​ការ​សិក្សា​អំពី​ប្រវត្តិ​​នៃ​ពិធី​នេះ​គឺ ដើម​ឡើយ​រទេះ​សាឡីគោ ប្រើ​ប្រាស់​សម្រាប់​​តែ​​ដឹក ជញ្ជូន​​បណ្ណាការ​​ក្នុង​​ពិធី​អាពាហ៍ពិពាហ៍ និង​ដឹក​ជញ្ជូន​លោក​យាយ លោកតា ចូលរួម​​ក្នុង​ពិធី​អាអាពាហ៍ពិពាហ៍ ពិធី​បុណ្យ​ប្រពៃណី និង​ពិធី​បុណ្យ​ផ្សេងៗ​ទៀត​តែ​ប៉ុណ្ណោះ លុះក្រោយៗ​មក​ទៀត អ្នក​ភូមិ ​ក៏​បាន​ផ្ដួច​ផ្ដើម​គំនិត បង្កើត​ពិធី​ប្រណាំង​រទេះ​សាឡីគោនេះ នៅ​តាម​ភូមិ និង​តាម​សហគមន៍ រហូត​​​នៅ​​តាម​ទី​ប្រជុំជន ដើម្បី​អបអរ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឈាន​ចូល​មកដល់៕

រូបភាព ៖ ​មន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កំពង់ស្ពឺ & Sopheakphat

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា