សម្ដេច​ម៉ែ ប្រោស​ប្រទានជើងសិប្បនិម្មិត​ដល់ដំរី ឈូក ដែល​កំពុង​រស់​នៅ​ភ្នំ​តាម៉ៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេច​ម៉ែ ប្រោស​ប្រទានជើងសិប្បនិម្មិត​ដល់ដំរី ឈូក ដែល​កំពុង​រស់​នៅ​ភ្នំ​តាម៉ៅ

សម្ដេច​ម៉ែ ប្រោស​ប្រទានជើងសិប្បនិម្មិត​ដល់ដំរី ឈូក ដែល​កំពុង​រស់​នៅ​ភ្នំ​តាម៉ៅ

ដំរី ឈូក ទទួល​បាន​ជើង​សិប្បនិម្មិត​ដ៏​ថ្មី​សន្លាង ដែល​ជា​ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតពីសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសេរីភាព​ សេចក្តីថ្លៃថ្នូរ​ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

Advertisement

«ឈូក» ជា​ដំរី ១ក្បាល​ដែល​ស្ទើរ​តែ​បាត់បង់ជីវិត​ក្នុង​ព្រៃ​ជ្រៅ កាល​ឆ្នាំ ២០០៧ ដោយ​សារ​តែ​អន្ទាក់​​ព្រាន​ព្រៃ។ បច្ចុប្បន្ន ដំរី​កម្សត់​មួយក្បាល​នេះបាន​បន្ត​ជីវិត​រស់​រាន និង​កំពុង​មាន​វត្តមាន​រស់​នៅក្នុង​សួន​សត្វ​ភ្នំ​តាម៉ៅ។ ដោយ​ឡែក កាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ តាម​រយៈ​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹង​ថា ដំរី ឈូក ទទួល​បាន​ជើង​សិប្បនិម្មិត​ដ៏​ថ្មី​សន្លាង ១ ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសេរីភាព​ សេចក្តីថ្លៃថ្នូរ​ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ២ ០០០ ដុល្លារ ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផលិតជើងសិប្បនិម្មិតនេះឡើង សម្រាប់ជួយសម្រួលដល់ការដើររបស់ឈូកឱ្យកាន់តែប្រសើរ។

គួរឱ្យដឹងថា ការមើលថែ ដំរី​ឈូក​ ឱ្យមានសុខភាពល្អ និងមានលទ្ធភាពដើរបានធម្មតាវិញ គឺជាកិច្ចខំប្រឹងប្រែងរួមគ្នារវាង អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃនៃក្រសួងកសិកម្ម អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងអ្នកថែទាំដែលនៅជាប់ជាមួយឈូកទាំងយប់ទាំងថ្ងៃ។ សូមសាធារណជន ទាំងអស់បន្តចូលរួមគាំទ្រកិច្ចការអភិរក្សសត្វព្រៃ និងការងារថែទាំសត្វនៅឧទ្យានជាតិភ្នំតាម៉ៅ ដើម្បីរួមចំណែកជំរុញនិរន្តរភាពធនធានសត្វព្រៃរបស់យើង៕

រូបភាព ៖ Royal Du Cambodge & ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា