បឹងយក្សឡោម ជាស្លាកស្នាមពីសំណល់បន្ទុះភ្នំភ្លើងកាលពី រាប់ពាន់ឆ្នាំមុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បឹងយក្សឡោម ជាស្លាកស្នាមពីសំណល់បន្ទុះភ្នំភ្លើងកាលពី រាប់ពាន់ឆ្នាំមុន

បឹងយក្សឡោម ជាស្លាកស្នាមពីសំណល់បន្ទុះភ្នំភ្លើងកាលពី រាប់ពាន់ឆ្នាំមុន

តាម​កំណត់ត្រា​ស្រាវជ្រាវជាច្រើន​ធ្លាប់បានអះអាងថា ប្រមាណ​ជា ៤ ពាន់​ឆ្នាំ​មុន មាន​ហេតុការណ៍​បន្ទុះ​ភ្នំភ្លើង​កើត​ឡើង​នៅ​កម្ពុជា​ហើយ​បាន​បន្សល់​ទុក​ស្លាក​ស្នាម​ប្រវត្តិសាស្ត្រ សព្វ​ថ្ងៃ​គឺ​ជា​បឹង​យក្សឡោម។ កន្លង​អស់​ច្រើន​សតវត្សរ៍ បឹង​បន្ទុះ​ភ្នំភ្លើង​មួយ​នេះ នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ។

បឹងយក្សឡោម មានផ្ទៃ​បឹង​ដ៏​ធំ​ល្វឹងល្វើយ ​ទឹក​ថ្លា​ឈ្វេង ប្រកប​ទៅ​ដោយ​សភាព​ស្ងប់ស្ងាត់ ហ៊ុំ​ព័ទ្ធ​ដោយ​ព្រៃ​ក្រាស់។ បឹង​នេះ​មាន​រាង​ស្ទើរ​ជា​រង្វង់ មាន​វិមាត្រ​ប្រមាណ ២,៦១២ ម៉ែត្រ អង្កត់​ផ្ចិត​ប្រមាណ ៨០០ ម៉ែត្រ និង​ជម្រៅ​ចន្លោះ​ពី ៥០ ទៅ ៧០ ម៉ែត្រ។ រម្លឹក​ពី​​បឹង​បុរាណ​នេះ នៅ​ពុំ​ទាន់​មាន​ការ​សិក្សា​ស៊ី​ជម្រៅ​លម្អិត​នោះ​ទេ ក្រៅ​អំពី​ប្រវត្តិ​នៃ​រឿង​ព្រេង​បុរាណ​ដែល​មាន​ចារ​ទុក​​ក្នុង​សៀវភៅ​ខ្មែរ​សម្រាប់​ការ​អាន​និង​យល់​ដឹង​បន្ត​នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ ទេសចរ​ដែល​ទៅ​លេង​នៅ​ទី​នោះ ត្រឹម​អាច​គយគន់​សម្រស់​នៃ​បឹង​ធម្មជាតិ ដែល​ស្រោប​ពី​ខាង​លើ​នៃ​ផ្ទៃ​បឹង តែ​នៅ​ពុំ​ទាន់​មាន​នរណា​ម្នាក់​បាន​ដឹង​អំពី​រឿង​រ៉ាវ​ច្បាស់លាស់​និង​ជាក់​លាក់​ថា​ផ្នែក​ខាង​ក្រោម​នៃ​បឹង​នេះ បាន​បន្សល់​និង​លាក់​ទុក​អ្វី​ខ្លះ​នោះ​ឡើយ។

គួរ​ជម្រាប​ថា បឹងយក្សឡោម គឺជារមណីយដ្ឋាន​ធម្មជាតិ​ដ៏​សំខាន់មួយ ប្រចាំក្រុង​បានលុង ខេត្តរតនគិរិ។ ស្ថិតនៅប៉ែកខាងត្បូង ឆៀងខាងកើតនៃទីរួមខេត្ត បឹងធម្មជាតិនេះ មានចម្ងាយប្រមាណ ៥គីឡូម៉ែត្រ​ប៉ុណ្ណោះ ពីរង្វង់មូលក្រុងបានលុង។ ឈ្មោះបឹងយក្សឡោមនេះ បានក្លាយពីពាក្យភាសាទំពួន «យ៉ាករ៉ាឡោម»៕

រូបភាព ផ្ដល់ជូនដោយ ក្រុមប្រមាញ់រូបភាពជីវចម្រុះកម្ពុជា/លី សុវណ្ណា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា