ត្រៀមហើយនៅ? សៀមរាប រៀបចំកម្មវិធីសប្បាយៗច្រើនណាស់ នាឱកាសបុណ្យចូលឆ្នាំខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រៀមហើយនៅ? សៀមរាប រៀបចំកម្មវិធីសប្បាយៗច្រើនណាស់ នាឱកាសបុណ្យចូលឆ្នាំខ្មែរ

ត្រៀមហើយនៅ? សៀមរាប រៀបចំកម្មវិធីសប្បាយៗច្រើនណាស់ នាឱកាសបុណ្យចូលឆ្នាំខ្មែរ

សៀមរាប នៅ​តែ​ជាខេត្ត​លេខ​១ ក្នុង​ដួង​ចិត្ត​របស់​អ្នកទេសចរ​ ដោយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ​នា​ពេល​ខាង​មុខ រដ្ឋ​បាល​ខេត្ត​បាន​ត្រៀម​រៀប​ចំ​កម្មវិធី​សប្បាយៗ​ជា​ច្រើន ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិដែល​មក​លេង​កម្សាន្ត។

Advertisement

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ដែល​បង្ហោះ​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​រដ្ឋបាល​ខេត្ត​សៀមរាប នា​ថ្ងៃ​ ១៨ ខែមីនា ឆ្នាំ ២០២៦ បាន​ជម្រាប​ឱ្យ​ដឹង​ថា ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នា​ពេល​ខាង​មុខ រដ្ឋ​បាល​បាន​ត្រៀម​រៀប​ចំ​កម្មវិធី និង​សកម្មភាព​សប្បាយៗ​ជូន​សាធារណៈ​ជន ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​មាន​បំណង​មក​លេង​សៀមរាប ក្នុង​រយៈពេល ៤ ថ្ងៃ​ជាប់​គ្នា​តែ​ម្ដង។

ខាង​ក្រោម​នេះ​ជា​តារាង​កម្មវិធី និង​សកម្មភាព ដែល​ត្រៀម​រៀប​ចំ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ៖

  • នា​ថ្ងៃ​ទី ១៣ ខែ មេសា ឆ្នាំ ២០២៦ ៖ កម្មវិធី​ជិះ​ទូក​កម្សាន្ត និង​ស្តង់​ពិព័រណ៍
  • នា​ថ្ងៃ​ទី ១៤ ខែ មេសា ឆ្នាំ ២០២៦ ៖ កម្មវិធី​ទទួល​ទេវតា ជិះ​ទូក​កម្សាន្ត តន្ត្រី​ស្គរ​ដៃ សម្ដែងសិល្បៈ​ចម្រុះ ល្បែង​ប្រជាប្រិយ និង​សកម្មភាព​ផ្សេងៗ
  • នា​ថ្ងៃ​ទី ១៥ ខែ មេសា ឆ្នាំ ២០២៦ ៖ កម្មវិធី​ពូន​ភ្នំ​ខ្សាច់ ទៅ​វត្ត ជិះ​ទូក​កម្សាន្ត តន្ត្រី​ស្គរ​ដៃ សម្ដែងសិល្បៈ​ចម្រុះ ល្បែង​ប្រជាប្រិយ និង​សកម្មភាព​ផ្សេងៗ​តាម​តំបន់
  • នា​ថ្ងៃ​ទី ១៦ ខែ មេសា ឆ្នាំ ២០២៦ ៖ កម្មវិធី​ស្រង់​ព្រះ ជិះ​ទូក​កម្សាន្ត ប្រគំតន្ត្រី សម្ដែងសិល្បៈ​ចម្រុះ ល្បែង​ប្រជាប្រិយ និង​សកម្មភាព​ផ្សេងៗ​តាម​តំបន់

សម្រាប់​ទីតាំង​នៃ​ការ​រៀប​ចំ​គឺ​ធ្វើ​ឡើង​នៅបរិវេណសួនច្បារព្រះរាជដំណាក់ សួនច្បារព្រះអង្គចេកព្រះអង្គចម និងតាមបណ្ដោយដងស្ទឹងសៀមរាប ចាប់ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានថ្មវត្តរាជបូណ៌៕

រូបភាព ផ្ដល់ជូនដោយ Go Global TV

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា