សល់ត្រឹមរូបថត! វិមាន សុខាល័យ សណ្ឋាគារក្នុងសម័យសង្គមរាស្ត្រនិយម កសាងឆ្នាំ ១៩៥៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សល់ត្រឹមរូបថត! វិមាន សុខាល័យ សណ្ឋាគារក្នុងសម័យសង្គមរាស្ត្រនិយម កសាងឆ្នាំ ១៩៥៧

សល់ត្រឹមរូបថត! វិមាន សុខាល័យ សណ្ឋាគារក្នុងសម័យសង្គមរាស្ត្រនិយម កសាងឆ្នាំ ១៩៥៧

អំឡុង​ឆ្នាំ ១៩៥៩ មាន​គូ​ស្នេហ៍​​ជន​បរទេស​១​គូ​បាន​មក​លេង​កម្សាន្ត​លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា-ក្រុង​ភ្នំពេញ ​និងបាន​ផ្ដិត​ទិដ្ឋភាព​សណ្ឋាគារ វិមាន សុខាល័យ ដែល​គេ​ស្គាល់​ថា​ជា​សំណង់​អគារ​ស្ថាបត្យកម្ម​ល្បី​ឈ្មោះ​កាល​ជំនាន់​នោះ។

Advertisement

សណ្ឋាគារ វិមាន សុខាល័យ គឺ​ជា​​សំណង់សល់ពី​សម័យ​សង្គមរាស្ត្រនិយម ហើយ​ក៏​ជា​សណ្ឋាគារ​កាច់​ជ្រុង​មួយ​ក្នុង​ចំណោម​សណ្ឋាគារ​មួយ​ចំនួន ដែល​ល្បី​ឈ្មោះ​ក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ។ សណ្ឋាគារកម្ពស់៧ជាន់នេះ មានដាក់អក្សរយ៉ាងធំនៅលើដំបូលថា «ព.ស ២៥០០ ត្រូវនឹងឆ្នាំ ១៩៥៧» ជាឆ្នាំនៃការសាងសង់ស្ថាបត្យកម្មមួយនេះឡើង។

ឈ្មោះនៃសណ្ឋាគារត្រូវបានសរសេរជាភាសាខ្មែរថា «វិមាន សុខាល័យ» និង​អម​ដោយ​ភាសា​អង់គ្លេស «HOTEL SUKHALAY»។ លើសពីនេះ ក៏មានឈ្មោះដាក់បញ្ឈរនៅម្ខាងទៀតនៃផ្ទាំងឥដ្ឋខ្យល់ដែលជាជណ្ដើរនៃសណ្ឋាគារ។ អគារនេះស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងផ្លូវ១៣៦។

វិមានសុខាល័យ គឺជាទីតាំងប្រវត្តិសាស្ត្រ និងសំណង់អគារដ៏ចំណាស់មួយក្នុងរាជធានីភ្នំពេញ មុនពេលដែលអគារសណ្ឋាគារខេមរៈត្រូវបង្កើតឡើង។ ប៉ុន្តែពុំមានឯកសារផ្លូវការ ឬប្រភពស្រាវជ្រាវណាមួយបញ្ជាក់ច្បាស់លាស់ពីឈ្មោះស្ថាបត្យករ ឬម្ចាស់ដើមនៃស្នាដៃសាងសង់អគារនេះឡើយ។

គួរ​ឱ្យ​ដឹង​ថា អគារ​ដែលសល់ពី​ទសវត្សរ៍​ឆ្នាំ ៥០ មួយនេះ បច្ចុប្បន្ន​បាន​ក្លាយ​ជា​សណ្ឋាគារ Aurea Central ដែល​ស្ថិត​លើ​ទីតាំង​ដដែល ជាមួយ​ការ​តុបតែងបែបថ្មី​​សក្ដិសម​នឹង​សម័យ​កាលទំនើប៕

ប្រភព ៖ រូបថតទី១ Davit Roberts , រូបថតទី២ ថតដោយលោក Meredith និងលោកស្រី Charlotte ក្នុងឆ្នាំ1959 អំឡុងពេលដំណើរកំសាន្តមកកាន់ទីក្រុងភ្នំពេញ, រូបថតទី៣ Aurea Central

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា