យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជាត្រឡប់មកជាថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជាត្រឡប់មកជាថ្មី

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជាត្រឡប់មកជាថ្មី

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់​កុមារ​កម្ពុជាត្រឡប់មកជាថ្មីក្នុង​ឆ្នាំ ២០២៦។ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​ ដើម្បី​កៀរគរ​ថវិកា​បន្ត​បេសកកម្ម​ក្នុង​ការ​ព្យាបាល​ទារក កុមារ​តូចៗ​និង​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ក្នុង​មន្ទីរពេទ្យគន្ធ​បុប្ផា។

Advertisement

ដើម្បី​ចូល​រួម​អបអរ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ខាង​មុខ​នេះ មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​នឹង​ប្រារព្ធ​បើក​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ ២០២៦ សម្រាប់​កុមារ​កម្ពុជា ក្រោម​អធិបតីភាព​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធាន​កិត្តិយស​នៃ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា។

យុទ្ធនាការ​នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ ទី១ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៣០ ខែ មិថុនា ឆ្នាំ ២០២៦ (រយៈពេល១ខែ​ពេញ)។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ជា​ដំណឹង​សង្ឃឹម​មហាជន​ទាំង​ក្នុង​និង​ស្រុក​ស្រុក​ចូល​រួម​បរិច្ចាគ​តាម​រយៈ QR ដែល​បាន​ភ្ជាប់​ជូន​នៅ​ខាង​ក្រោម។ ជំនួយ​ជា​ថវិកា​របស់​សប្បុរសជន​ទាំង​អស់​គឺ​ជា​ចំណែក​ដ៏​ធំ​នៅ​ក្នុង​ការ​បន្ត​បេសកកម្ម​របស់​មន្ទីរពេទ្យ​ក្នុង​ការ​ជួយ​ដល់​កុមារ និង​ទារក ព្រម​ទាំង​ស្ត្រី​មាន​ផ្ទៃ​ពោះ​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​មន្ទីរពេទ្យ៕

រូបភាព ៖ ក្រសួងទេសចរណ៍

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា