ក្រសួងដែនដីចាប់ផ្ដើមហ៊ុមព័ទ្ធរបង និងហាមការចេញចូលអគារ​អតីតស្ថានទូតអាមរិក

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងដែនដីចាប់ផ្ដើមហ៊ុមព័ទ្ធរបង និងហាមការចេញចូលអគារ​អតីតស្ថានទូតអាមរិក

ក្រសួងដែនដីចាប់ផ្ដើមហ៊ុមព័ទ្ធរបង និងហាមការចេញចូលអគារ​អតីតស្ថានទូតអាមរិក

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ចុះ​ធ្វើ​ការ​ហ៊ុម​ព័ទ្ធ​របង និង​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅប្រើ​ប្រាស់ ក៏​ដូច​ជា​អាស្រ័យ​ផល ក្នុង​អគារ​អតីត​សាលា​បដិវត្តន៍ ហាម​ការ​ចេញ​ចូល​ក្នុង​អគារមួយ​នេះ។

Advertisement

នា​ថ្ងៃ​ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ធ្វើ​ការ​ជម្រាប​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អតីត​សាលា​បដិវត្តន៍ ឱ្យ​បាន​ជ្រាប​ថា ក្រសួង​នឹង​ធ្វើ​ការ​រៀប​ចំ​ហ៊ុម​ព័ទ្ធ​របង ហាម​ចូល​ទីតាំង​សំណង់​អគារ​នេះ គិត​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។

សារ​ជូន​ដំណឹង​នេះ​គឺ​ដើម្បី​បញ្ចៀស​ និង​បង្ការ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត ​រាង​កាយ​របស់​ពលរដ្ឋ ក៏​ដូច​ជា​សាធារណជន។ កន្លង​មក ក្រសួងធ្លាប់​បាន​ចាត់​ក្រុម​ការងារ​ចុះ​ពិនិត្យ វាស់វែង និង​កំណត់​អត្តសញ្ញាណ​របស់​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​អគារ​នេះ ដើម្បី​ពិនិត្យ​ដោះ​ស្រាយ​ផល​ប៉ះពាល់​នានា មុន​ធ្វើ​ការ​ហ៊ុម​ព័ទ្ធ​របង ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣ ខែ មីនា ឆ្នាំ ២០២៦ ខាង​មុខ។

អគារ​អតីត​សាលា​បដិវត្តន៍ ដែល​នឹង​ត្រូវ​ធ្វើ​ការ​ហ៊ុមព័ទ្ធ​មាន​ទីតាំង​នៅ​លើ​ផ្លូវ​លេខ ១៤៤ កែង​ផ្លូវ​លេខ ៤៩ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ។ គួរឱ្យ​ដឹង​ដែរថា អគារដែល​ធ្លាប់​ជាអតីតសាលាមឋមសិក្សាបដិវត្តន៍ និង​អតីតស្ថានទូតអាមរិក មាន​សភាព​ចាស់​ទ្រុឌទ្រោមណាស់ទៅហើយ ដ្បិត​កត្តាអាយុកាល ក៏ដូច​ជា​សំណង់​ពិត​មាន​ទ្រាំទ្រ​ទៅ​មុខ​បន្តទៀតឡើយ៕

រូបភាព ៖ ក្រសួងដែនដី

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា