ស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្ត បើកឲ្យភ្ញៀវចូលទស្សនា និងថតរូបឡើងវិញ ក្រោយជួសជុល ៨ ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្ត បើកឲ្យភ្ញៀវចូលទស្សនា និងថតរូបឡើងវិញ ក្រោយជួសជុល ៨ ឆ្នាំ

ស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្ត បើកឲ្យភ្ញៀវចូលទស្សនា និងថតរូបឡើងវិញ ក្រោយជួសជុល ៨ ឆ្នាំ

អាជ្ញាធរ​ជាតិ​អប្សរា​បាន​សម្រេច​បើក​រនាំង​ជុំវិញ​ស្រះទឹក​ខាងជើង ប្រាសាទ​អង្គរវត្ត​ឡើងវិញ ក្រោយបិទ​ដើម្បី​ជួសជុល​រយៈពេល ៨ ឆ្នាំ​កន្លងមក។ ភ្ញៀវ​ទេសចរ ដែល​ទន្ទឹង​រង់ចាំ​ជា​យូរ​មកហើយ អាច​ចូលទៅឈរ​ថត​នៅ​ទីតាំង​ដ៏​ស្រស់​ស្អាត​នេះ​បាន​វិញ​ហើយ។

នៅ​ព្រឹក​ថ្ងៃ ៥ ខែ​វិច្ឆិកា ឆ្នាំ២០២៦ កន្លងឯកឧត្ដម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា អម​ដំណើរ​អគ្គនាយករង ប្រធាន​និង​អនុ​ប្រធាន​នាយកដ្ឋាន មន្ត្រី​បច្ចេកទេស ​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ស្រះ​ខាង​ជើង​ប្រាសាទ​អង្គរវត្ត ដើម្បី​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស។

គម្រោង​ស្រះទឹក​ខាងជើងប្រាសាទអង្គរវត្ត បានចាប់ផ្តើមសិក្សា ធ្វើកំណាយ និងជួសជុលនៅឆ្នាំ ២០១៩។ គម្រោង​នេះ​ឆ្លងកាត់​ដំណាក់កាល​ជួសជុល ៦។ ស្ថានភាពមុនជួសជុល ស្រះទឹក​នេះ រង​ការ​ខូចខាត​ដោយ​មាន​កំណកដីចាក់បំពេញស្ទើរបាត់រូបរាង កាំជណ្តើរកប់ក្នុងដី ថ្ម​ច្រាំង​ពុក​ផុយ​ភាគច្រើន ដោយសារ​បៀមទឹក និងរចនាសម្ព័ន្ធមួយផ្នែកធំរងការខូចខាត និងបាត់។

ក្រោយ​ពី​ពិនិត្យ​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​រួចមក ថ្នាក់​ដឹក​នាំ​បាន​សម្រេច​អនុញ្ញាត​បើក​ឲ្យ​ភ្ញៀវ​ជាតិ អន្តរជាតិ ចូល​ទស្សនា និង​ថត​ផ្ដិត​រូបភាព​នៃ​ទេសភាព​របស់​ប្រាសាទ​អង្គរ​ជាមួយ​ស្រះ​ខាងជើង​ជា​ផ្លូវការ ចាប់ពី​ថ្ងៃ ៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ តទៅ។

គួរ​បញ្ជាក់​ថា ស្រះខាងជើងនៃប្រាសាទអង្គរវត្ត ជា​ទីតាំង​ពេញ​និយម​ក្នុង​ការ​ថតរូប​របស់​ភ្ញៀវ​ដែល​ទៅ​លេង ដោយ​ឈរ​ថត​ពី​មុខ​ស្រះ ហើយ​ទឹក​ស្រះ​ចាំង​ឆ្លុះ​កំពូល​ប្រាសាទ​អង្គរ​នៅ​ក្នុង​ទឹក៕

រូបភាព៖ អាជ្ញាធរជាតិអប្សរា

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា