ចូលឆ្នាំខ្មែរនាពេលខាងមុខ នៅភ្នំពេញនឹងមានការរៀបចំព្រឹត្តិការណ៍ "នគរសង្ក្រាន្ត"

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចូលឆ្នាំខ្មែរនាពេលខាងមុខ នៅភ្នំពេញនឹងមានការរៀបចំព្រឹត្តិការណ៍ "នគរសង្ក្រាន្ត"

ចូលឆ្នាំខ្មែរនាពេលខាងមុខ នៅភ្នំពេញនឹងមានការរៀបចំព្រឹត្តិការណ៍ "នគរសង្ក្រាន្ត"

ជូន​ជា​ដំណឹងដល់មហាជន រាជធានីភ្នំពេញ​នឹង​មាន​រៀប​ចំ​ព្រឹត្តិការណ៍ «នគរ​សង្ក្រាន្ត» ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នា​ពេល​ខាង​មុខ ដែល​គ្រោង​រៀប​ចំ​ធ្វើ​ក្នុង​រយៈពេល ៦ ថ្ងៃ និង​នៅ​តាម​ទីតាំង​មួយចំនួន​នេះ។

Advertisement

នា​ថ្ងៃ​ទី ០២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញជាអធិបតីជំនួបពិភាក្សា ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» នៅរាជធានីភ្នំពេញ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន តំណាងសមាគមទូរទស្សន៍ និងវិទ្យុ និងអ្នកសារព័ត៌មាន ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូបផងដែរ។

ជា​មួយ​គ្នា ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ត្រូវ​បាន​រៀប​ចំ​ធ្វើ​ក្នុង​រយៈពេល ៦ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៦ នៅ​តាម​ទីតាំង​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ​ដូច​ជា ផ្លូវ​ថ្មើរ​ជើង​ចតុមុខ Walk Street , វត្ត​ភ្នំ , សួន​ច្បារ Vattanac Capital Lifestyle មក​ដល់​ផ្សារ​រាត្រី និង​ទីតាំង​ផ្សេង​ទៀត​ដូច​ជា វរិវេណ​វត្ត​មទុម​វតី បាសាក់លែន និង​បរិវេណ​ផ្សារ​ទួល​ទទំពួង៕

រូបភាព ៖ ក្រសួងព័ត៌មាន

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា