បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ចម្លាក់ដ៏រស់រវើកនៃប្រាសាទចៅសាយទេវតា ទេសចរមិនគួររំលង ពេល​​មកលេងសៀមរាប

ចម្លាក់ដ៏រស់រវើកនៃប្រាសាទចៅសាយទេវតា ទេសចរមិនគួររំលង ពេល​​មកលេងសៀមរាប

ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​២ ជា​ក្សត្រ​ដែល​កសាង​ប្រាសាទ​ច្រើន​ជាង​គេ​ក្នុង​សម័យ​អង្គរ។ ក្រៅ​ពី​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​ជា​ច្រើនទៀតទ្រង់​ក៏​បាន​កសាង​ប្រាសាទ​មួយ​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​នរាយណ៍​ដែល​ប្រាសាទ​មួយ​នោះ​មាន​ឈ្មោះ​ថា​ប្រាសាទ ចៅ​សាយ​ទេវតា។

ប្រាសាទ​ចៅ​សាយ​ទេវតា សាងសង់​ឡើង​នៅ​ដើមសតវត្សរ៍ទី ១២ ក្នុង​រាជ្យ​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​២ ។ ប្រាសាទ​មួយ​នេះ​ត្រូវ​បាន​ប្រជាជន​ក្នុង​តំបន់​ហៅ​កាត់​ខ្លី​ៗ​ថា ប្រាសាទ​ចៅ​សាយ ហើយ​ក៏​ពុំ​មាន​សិលា​ចារិក​ណាមួយ​ដែល​បង្ហាញ​ ឬ​រៀបរាប់​លម្អិត​អំពី​​ប្រាសាទ​មួយ​នេះ​ឡើយ។ តាម​រយៈ​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​បាន​ឱ្យ​ដឹង​ត្រួស​ៗ​ថា ប្រាសាទ​ចៅ​សាយ​ទេវតា សង់​ឡើង​ពី​ថ្ម​បាយ​ក្រៀម និង​ថ្ម​ភក់។ ខឿន​ប្រាសាទ​សង់​ខ្ពស់​ពី​ដី​ភ្ជាប់​គ្នា​រវាង​ផ្លូវ​ដើរ​ និង​តួ​ប្រាសាទ។ ចំណែក​ឯ​ក្បូរក្បាច់​រចនា​នៃ​ចម្លាក់​ត្រូវ​បាន​សាងសង់​ឡើង​យ៉ាង​លម្អិត​តាំង​ពី​តួ​ដល់​កំពូល​​ប្រាសាទ។

ប្រាសាទ​មួយ​នេះ​ហាក់​ដូច​ជា​ដៃ​គូ​ដែល​ឈរ​ប្រកៀក​គ្នា​ជាមួយ​ប្រាសាទ​ព្រះ​នាង​ធម្មនន្ទ។ ដ្បិត​ថា​ប្រាសាទ​ចៅ​សាយ​ទេវតា មាន​ទ្រង់ទ្រាយ​មិន​ធំ​ដូច​ជា​ប្រាសាទ​អង្គរវត្ត តែ​ប្រាសាទ​មួយ​នេះ​មាន​ចម្លាក់​ក្បូរ​ក្បាច់​វិចិត្រ តួ​ប្រាសាទ​មាន​រាង​តូច​ច្រឡឹង រចនាបថ​ស្ថាបត្យកម្ម​មាន​លក្ខណៈ​ពេញលេញ​ស្មើ​គ្នា មាន​លំដាប់​លំដោយ និង​សម្បូរ​បែប ហើយ​សំណង់​នីមួយៗ​នៃ​ប្រាសាទ​ចៅ​សាយ​ទេវតា​មាន​លក្ខណៈ​ច្បាស់​លាស់​រវាង​គោល ​និង​បន្ទាប់​បន្សំ ហើយ​មាន​ភាព​រស់​រវើក​ដែល​បង្កើត​បាន​ជា​លក្ខណៈ​ពិសេស​របស់​ខ្លួន។


ប្រាសាទចៅសាយទេវតាមានសម្រស់ស្រស់ស្អាតមិនចាញ់ប្រាសាទនានាក្នុងតំបន់អង្គរនោះទេ។ ប្រាសាទ​នេះ​ស្ថិត​នៅ​ខាងក្រៅទ្វារជ័យនៃផ្លូវចូលអតីតរាជធានីអង្គរធំ ខាងកើតប្រាសាទបាយ័ន ទល់មុខប្រាសាទព្រះនាងធម្មនន្ទ ដែលមានចម្ងាយប្រហែលជា ​១៣ គីឡូម៉ែត្រពីក្រុងសៀមរាប៕

រូបភាព ផ្ដល់ជូនដោយ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា / កឹម សុវណ្ណា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា