ទៅលេងព្រឹត្តិការណ៍ សមរាត្រី កុំភ្លេចជាងថតរូបរបស់ក្រសួងដើម្បីបានរូបថតស្អាតៗ ឥតគិតថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទៅលេងព្រឹត្តិការណ៍ សមរាត្រី កុំភ្លេចជាងថតរូបរបស់ក្រសួងដើម្បីបានរូបថតស្អាតៗ ឥតគិតថ្លៃ

ទៅលេងព្រឹត្តិការណ៍ សមរាត្រី កុំភ្លេចជាងថតរូបរបស់ក្រសួងដើម្បីបានរូបថតស្អាតៗ ឥតគិតថ្លៃ

សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មាន​គម្រោង​ចង់​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​សៀមរាប ជា​ពិសេស​ក្នុង​ព្រឹត្តិការណ៍ សមរាត្រី ដែល​ព្រឹត្តិការណ៍​កម្រ​នៅ​កម្ពុជា សូម​ស្វែង​អ្នក​ជំនាញ​ថត​រូប​ស្អាតៗ​របស់​ក្រសួង​ដើម្បី​ទទួល​បាន​រូបថត​ស្អាតៗ ដោយ​ឥត​គិត​ថ្លៃ។

នា​ថ្ងៃ​ទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៦ ផេក​ផ្លូវ​ការ​របស់​នាយកដ្ឋាន​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក និង​ការ​អប់រំ​យល់​ដឹង​ជា​សាធារណៈ​នៃ​ក្រសួងទេសចរណ៍ បាន​ជូន​ដំណឹង​ដល់​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ​និង​អន្តរជាតិ​ដែល​មាន​គម្រោង​មក​លេង​ខេត្ត​សៀមរាប ក្នុង​ព្រឹត្តិការណ៍ សមរាត្រី សូម​ស្វែង​រក​ក្រុមការងារ​ថត​របស់​ក្រសួង​ដើម្បី​បាន​រូប​ថត​ស្អាតៗ ឥត​គិត​ថ្លៃ។

មិន​ត្រឹម​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​គយគន់​ព្រះអាទិត្យ​រះ​ចំ​កំពូល​នៃ​ប្រាសាទ​អង្គរវត្ត​ថែម​ទទួល​បាន​រូប​ថត​អនុស្សាវរីយ៍​ស្អាត​ៗ​ពី​សំណាក់​ជាង​ថត​រូប​ជំនាញ​របស់​ក្រសួង​ដោយ​ឥត​គិត​ថ្លៃ​ថែម​ទៀត​ផង។

គួរ​ឱ្យ​ដឹង​ថា នា​ថ្ងៃ​ទី ២១,២២,២៣ ខែ កញ្ញា ខាង​មុខ​នេះ​នឹង​មាន​ព្រឹត្តិការណ៍​ដ៏​កម្រ​មួយ​ដែល​កើត​តែ ២ ដង​ប៉ុណ្ណោះ​ក្នុង ១ ឆ្នាំ នៅ​ខេត្ត​សៀមរាប នោះ​គឺ សមរាត្រី «ព្រះ​អាទិត្យ​រំ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត»៕

ប្រភព ៖ ផេក​ផ្លូវ​ការ​របស់​នាយកដ្ឋាន​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក និង​ការ​អប់រំ​យល់​ដឹង​ជា​សាធារណៈ​នៃ​ក្រសួងទេសចរណ៍

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា