ខ្នងក្រពើ ទេសភាពស្អាតខ្លាំង រីឯថ្មលេចចេញក្រឡាដូចសត្វក្រពើពិតៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខ្នងក្រពើ ទេសភាពស្អាតខ្លាំង រីឯថ្មលេចចេញក្រឡាដូចសត្វក្រពើពិតៗ

ខ្នងក្រពើ ទេសភាពស្អាតខ្លាំង រីឯថ្មលេចចេញក្រឡាដូចសត្វក្រពើពិតៗ

ខ្នងក្រពើជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត និងទាក់ទាញលាក់ខ្លួននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល គ្របដណ្តប់លើខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ដើម្បីទៅដល់ទីនោះយើងត្រូវធ្វើដំណើរថ្មើរជើងពីភូមិតាំងបំពង់ប្រមាណ ១០ គីឡូម៉ែត។

ក្នុង​រដូវ​កាល​នេះ​វាលស្មៅខៀវខ្ចីដ៏ស្រស់ត្រកាល ផ្កា និងរុក្ខជាតិច្រើនប្រភេទ​អម​ដោយ​ដើម​ឈើ​ធំ​តូច​ដែល​ដុះ​តម្រៀប​គ្នា​ក្នុង​តំបន់​ទេសចរណ៍​បៃតង​មួយ​នេះ។ លំហែ​បៃតង ខ្នងក្រពើ មាន​ទេសភាព​ស្ងប់ស្ងាត់​សក្តិសម​បំផុត​សម្រាប់​ជម្រើស​នៃ​ការ​ផ្សង​ព្រេង​បោះតង់។ ក្រៅ​ពី​នេះ​ថ្ងៃ​រះ​ដ៏​ស្រស់​ស្អាត​នៅ​ពយ​ច្រាំង​ដាច់ ព្រម​ជាមួយ​ថ្ម​ដែល​មាន​សណ្ឋាន​ដូច​ក្រពើ អាកាស​ធាតុ​ត្រជាក់​មាន​អ័ព្ទ​ព័ទ្ធ​ជុំ​វិញ​ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ឡើង​ទៅ​ដល់​ទទួល​បាន​អារម្មណ៍​ស្រស់​ស្រាយ​រំសាយ​អស់​ទុក្ខ​កង្វល់។

ដើម្បីធ្វើដំណើរទៅកាន់គិរីឧទ្យាននេះ ភ្ញៀវទេសចរត្រូវទំនាក់ទំនងជាមួយមគ្គុទ្ទេសក៍សហគមន៍អេកូទេសចរណ៍តាំងបំពង់ជាមុនសិន ដែលស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីឱ្យពួកគាត់នាំផ្លូវ និងផ្ដល់សេវាសហគមន៍នានា ក្នុងពេលធ្វើដំណើរទៅកាន់ទីនោះ៕

រូបភាព ៖ មន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ និងអ៊ីនធឺណេត

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា