តើការក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ World Universal Pageants ហុចផលអ្វីខ្លះដល់កម្ពុជា? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តើការក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ World Universal Pageants ហុចផលអ្វីខ្លះដល់កម្ពុជា?

តើការក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ World Universal Pageants ហុចផលអ្វីខ្លះដល់កម្ពុជា?

កម្ពុជា​បាន​ក្លាយ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​សម្រស់​អន្តរជាតិ World Universal Pageants 2026 ដែល​នេះ​គឺ​ជា​ឱកាស​នៃ​ការ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និង​បដិសណ្ឋារកិច្ច​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក។​

Advertisement

ដោយឡែក ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​សម្រស់​អន្តរជាតិ World Universal Pageants 2026 ឯកឧត្ដម ហួត ហាក់ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ បាន​ចួប​សំណេះសំណាល ​និង​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្ដៅ​ដល់​ក្រុម​បវរកញ្ញា​អន្តរជាតិ​ចម្រុះ​ជាតិ​សាសន៍ នា​ថ្ងៃ​​ ៣ ខែ ខែមិថុនា ឆ្នាំ ២០២៦ លើ​ទឹក​ដី​នៃ​ខេត្ត​សៀមរាប។

គួរ​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​អន្តរជាតិ World Universal Pageants 2026 ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​តម្លៃ​ក្នុង​ការ​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​នៃ​វប្បធម៌ អរិយធម៌ បេតិកភណ្ឌ និង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ព្រម​ទាំង​ពង្រឹង​មិត្តភាព និង​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​រវាង​ប្រជាជាតិ​នានា​ជុំវិញ​ពិភពលោក។

ការ​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​រួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ ជំរុញ​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​រវាង​ប្រជាជាតិ និង​ពង្រឹង​ការ​ផ្សព្វផ្សាយ​រូបភាព​វិជ្ជមាន​របស់​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​សុវត្ថិភាព ភាព​កក់ក្ដៅ និង​បដិសណ្ឋារកិច្ច​ល្អ៕

រូបភាព ៖ ក្រសួងទេសចរណ៍

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា