ទម្លាប់ញ៉ាំចេកជាអាហារពេលព្រឹក ជាជម្រើសដែលល្អ ឬមិនល្អសម្រាប់សុខភាព? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទម្លាប់ញ៉ាំចេកជាអាហារពេលព្រឹក ជាជម្រើសដែលល្អ ឬមិនល្អសម្រាប់សុខភាព?

ទម្លាប់ញ៉ាំចេកជាអាហារពេលព្រឹក ជាជម្រើសដែលល្អ ឬមិនល្អសម្រាប់សុខភាព?

ការញ៉ាំចេកតែមួយមុខអាចនឹងមិនមែនជាអាហារពេលព្រឹកដ៏ពេញលេញនោះទេ ប៉ុន្តែការបន្ថែមវាជាផ្នែកមួយនៃអាហារពេលព្រឹក អាចផ្តល់នូវអត្ថប្រយោជន៍សុខភាពជាច្រើន។

យោងតាមគេហទំព័រ Healthline ចេកទំហំមធ្យមមួយផ្លែមានផ្ទុកសរសៃអាហារ (Fiber) ប្រហែល ៣ ក្រាម ដែលអាចជួយពន្យឺតការរំលាយអាហារ ធ្វើឱ្យមានអារម្មណ៍ឆ្អែតបានយូរ និងសម្រួលដល់ការបន្ទោរបង់ឱ្យបានទៀងទាត់។

ចេកក៏ផ្តល់នូវសារធាតុចិញ្ចឹមចាំបាច់ជាច្រើនទៀតផងដែរ រួមទាំងប៉ូតាស្យូម និងវីតាមីន C។ ប៉ូតាស្យូមដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពជាតិទឹក និងការកន្ត្រាក់សាច់ដុំ ហើយវាក៏អាចជួយសម្រួលដល់សម្ពាធឈាមផងដែរ។ ចំណែកឯវីតាមីន C វិញ គឺជួយទ្រទ្រង់មុខងារប្រព័ន្ធការពាររាងកាយ និងអាចជួយការពាររាងកាយពីរលាក ព្រមទាំងជំងឺរ៉ាំរ៉ៃផ្សេងៗ។

ទោះជាយ៉ាងណាក៏ដោយ ចេកមានផ្ទុកជាតិប្រូតេអ៊ីន និងខ្លាញ់តិចតួចប៉ុណ្ណោះ ដែលមានន័យថាវាមិនអាចផ្តល់ភាពឆ្អែតបានយូរនោះទេប្រសិនបើញ៉ាំតែវាមួយមុខ។ យោងតាមគេហទំព័រ Her Circle បានឱ្យដឹងថា ដើម្បីទទួលបានអាហារពេលព្រឹកដែលមានតុល្យភាពល្អជាងនេះ គេអាចញ៉ាំចេកជាមួយអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន និងខ្លាញ់ល្អ ដូចជា យ៉ាអួ ស្រូវអូត គ្រាប់ធញ្ញជាតិផ្សេងៗ ឬប៊័រគ្រាប់ធញ្ញជាតិ (Nut butter) ជាដើម។

សម្រាប់អ្នកចង់សម្រកទម្ងន់ ជម្រើសអាហារពេលព្រឹកដ៏មានសុខភាពល្អជាមួយផ្លែចេករួមមាន៖

  • យ៉ាអួក្រិច (Greek yogurt) ជាមួយចេក និងគ្រាប់ជីរ
  • បបរស្រូវអូតរោយពីលើដោយគ្រាប់ធញ្ញជាតិ និងចេកចិតជាកង់ៗ
  • ទឹកក្រឡុកបន្លែផ្លែឈើដែលធ្វើពីស្ពៃពុយឡេង ផ្លែប៊ែរី និងចេកក្លាសេ
  • ចេកក្លាសេដុំៗជាមួយយ៉ាអួ និងប៊័រគ្រាប់ធញ្ញជាតិ
  • ឬនំ​ធ្វើពីចេក លាយជាមួយស្រូវអូត គ្រាប់វ៉ល់ណាត់ (Walnuts) និងប៊័រគ្រាប់ធញ្ញជាតិ ៕
លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា