ជីវិតមិនចាំបាច់អស្ចារ្យ មិនចាំបាច់ពូកែជាងនរណា តែការរស់នៅជាមួយភាពធម្មតា គឺជាសេចក្ដីសុខពិតប្រាកដ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជីវិតមិនចាំបាច់អស្ចារ្យ មិនចាំបាច់ពូកែជាងនរណា តែការរស់នៅជាមួយភាពធម្មតា គឺជាសេចក្ដីសុខពិតប្រាកដ

ជីវិតមិនចាំបាច់អស្ចារ្យ មិនចាំបាច់ពូកែជាងនរណា តែការរស់នៅជាមួយភាពធម្មតា គឺជាសេចក្ដីសុខពិតប្រាកដ

ជីវិតមនុស្សម្នាក់ៗពេញព្រៀបទៅដោយភាពហត់នឿយ​ ជាពិសេសនៅក្នុងយុគសម័យឌីជីថល ដែលម្នាក់ៗព្យាយាមបង្ហាញពីរូបភាពល្អៗរបស់ខ្លួន រហូតបង្កើតឱ្យមានការប្រៀបធៀប និងប្រកួតប្រជែងកើតឡើង។

Advertisement

ភាពហត់នឿយរបស់មនុស្សភាគច្រើនមិនបានកើតឡើងព្រោះតែអ្វីដែលខ្លួនកំពុងតែធ្វើនោះទេ ប៉ុន្តែវាកើតចេញពីអារម្មណ៍ដែលគិតថា ជីវិតគួរតែមានអ្វីច្រើនជាងនេះ គួរតែល្អជាងនេះ និងគួរតែរីកចម្រើនជាងនេះ រហូតដល់យើងភ្លេចគិតថា “តើជីវិតដែលមានក្ដីសុខពិតប្រាកដសម្រាប់អ្នក គឺបែបណា?”

មនុស្សម្នាក់ៗមានចង្វាក់ជីវិតផ្សេងគ្នា អ្នកខ្លះអាចលឿន អ្នកខ្លះអាចយឺត​ វាជាច្រើនធម្មតាដែលមិនអាចប្រកែកបាន។ ដូច្នេះ វាជារឿងសំខាន់ដែលអ្នកត្រូវត្រឡប់មករស់នៅជាមួយនឹងចង្វាក់ជីវិតរបស់ខ្លួនឯង និងទទួលស្គាល់ថា “ភាពធម្មតា” នេះ មិនមែនជាសត្រូវនៃជីវិតដ៏ល្អនោះទេ។ ផ្ទុយមកវិញ “ភាពធម្មតា” គឺជាសេចក្ដីសុខពិតប្រាកដ ដែលជីវិតអ្នកកំពុងតែមាន ដោយមិនចាំព្យាយាមប្រកួតប្រជែងជាមួយនរណា ឬដណ្ដើមអ្នកណា។

ក្ដីសុខដែលអ្នកក្រោកឡើងដោយមិនមានអារម្មណ៍ថា ត្រូវប្រញាប់ធ្វើអ្វីមួយ ក្ដីសុខដែលអ្នកអាចអង្គុយញ៉ាំអាហារធម្មតាៗដោយមិនគិតច្រើន ក្ដីសុខដែលអាចអនុញ្ញាតឱ្យអ្នកបានសម្រាកដោយមិនមានអារម្មណ៍ខុស។

ជីវិតដែលមានក្ដីសុខ មិនមែនជាជីវិតដែលពោរពេញទៅដោយរឿងរ៉ាវរំភើបដែលចូលមកមានវត្តមានក្នុងរយៈពេលខ្លីនោះទេ តែជាជីវិតដែលមិនចាំបាច់បង្ខំចង្វាក់ជីវិតរបស់ខ្លួនឯងឱ្យដើរស្មើអ្នកណា និងមិនបាច់ប្រញាប់ប្រញាល់ធ្វើអ្វីមួយដើម្បីឱ្យត្រូវតាមការរំពឹងទុករបស់មនុស្សជុំវិញខ្លួន។ ជីវិតដែលមានក្ដីសុខ ជាជីវិតដែលអ្នកអនុញ្ញាតឱ្យខ្លួនឯងដើរយឺតជាងមុនខ្លះ ស្ងប់ស្ងាត់ខ្លះ ទន់ជ្រាយខ្លះ និងសុំរស់នៅជាខ្លួនឯងជាមួយខ្លួនឯង។

ការជ្រើសរើសប្រើប្រាស់ជីវិតធម្មតាតែសប្បាយចិត្ត មិនមែនជាការបោះបង់ខ្លួនឯងចោលនោះទេ ប៉ុន្តែគឺជាការជ្រើសរើសឱ្យអ្នកបានរស់នៅជីវិតរបស់អ្នកបានយ៉ាងពិតប្រាកដ មិនមែនជាជីវិតដែលសង្គមរំពឹងទុក មិនមែនជាជីវិតដែលអ្នកចង់រត់ចេញពីវា៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា