SKOR Cambodia និង Peace Yoga ចាប់ដៃគ្នាសហការលើកកម្ពស់អ្នកស្រលាញ់កីឡា ដើម្បីអភិវឌ្ឍទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
SKOR Cambodia និង Peace Yoga ចាប់ដៃគ្នាសហការលើកកម្ពស់អ្នកស្រលាញ់កីឡា ដើម្បីអភិវឌ្ឍទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត

SKOR Cambodia និង Peace Yoga ចាប់ដៃគ្នាសហការលើកកម្ពស់អ្នកស្រលាញ់កីឡា ដើម្បីអភិវឌ្ឍទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត

ការរស់នៅក្នុងជីវិតប្រចាំថ្ងៃដ៏មមាញឹក ពេលខ្លះយើងភ្លេចគិតពីសុខភាពផ្លូវចិត្ត ខណៈដែលរាងកាយត្រូវការការហ្វឹកហាត់កីឡា។ 

ក្នុងគោលដៅពង្រីកវិសាលភាពនៃការថែទាំសុខភាពទាំងរាងកាយ និងស្មារតី SKOR Cambodia ដែលពាក្យថា «SKOR» មកពីភាសាស៊ុយអែត (Swedish) មានន័យថា «Footwear» (ស្បែកជើង) បានសហការយ៉ាងជិតស្និទ្ធជាមួយ Peace Yoga ដើម្បីបង្កើតឡើងនូវយុទ្ធនាការ និងព្រឹត្តិការណ៍នានា។

គោលដៅចម្បងនៃកិច្ចសហការនេះ គឺការបញ្ជាក់ឱ្យឃើញថា ការទិញទំនិញ ឬការធ្វើអាជីវកម្ម អាចដើរទន្ទឹមគ្នាទៅនឹងការទទួលខុសត្រូវសង្គម។ ភាគីទាំងពីរមានចក្ខុវិស័យរួមគ្នាក្នុងការកសាងស្មារតី និងផ្លូវចិត្តឱ្យរឹងមាំ សុខដុមរមនា និងមានសន្តិភាពក្នុងចិត្ត (Peace Mindset)។

លោក សេង ប៊ុនវីរៈ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Bold Lifestyle បានគូសបញ្ជាក់ថា ការកសាងសង្គមមួយឱ្យមានភាពរៀបរយ និងរីកចម្រើន គឺត្រូវចាប់ផ្តើមពីការអប់រំ និងការមានស្មារតីរឹងមាំ។ លោកបានលើកឡើងថា៖ ការអនុវត្តយោគៈ គឺជារបស់ដ៏សំខាន់ក្នុងការអប់រំផ្លូវចិត្ត។ SKOR មិនត្រឹមតែជាហាងលក់សម្ភារៈកីឡា Multi-brand នោះទេ ប៉ុន្តែយើងចង់ក្លាយជា Community មួយដែលចូលរួមគាំទ្រការលើកកម្ពស់ការអប់រំ និងកសាងតម្លៃរួមគ្នា»។

ចំណែកឯ លោកគ្រូ យ៉ាន វណ្ណៈ សហស្ថាបនិកនៃ Peace Yoga School បានពន្យល់បន្ថែមពីអត្ថន័យដ៏ជ្រាលជ្រៅនៃកិច្ចសហការនេះថា៖ «ពាក្យថា Yoga មកពីពាក្យសំស្ក្រឹត ‘Yuj’ ដែលមានន័យថា ការរួមបញ្ចូលគ្នារវាងរាងកាយ អារម្មណ៍ និងដួងព្រលឹង។ ការចាប់ដៃគូជាមួយ SKOR គឺជាស្មារតីនៃការភ្ជាប់គ្នារវាងការថែទាំសុខភាពរាងកាយតាមរយៈការលេងកីឡា និងការស្វែងរកសន្តិភាពក្នុងចិត្ត ដើម្បីនាំមកនូវតុល្យភាពជីវិតដ៏ល្អឥតខ្ចោះជូនដល់អតិថិជន និងសង្គមជាតិទាំងមូល»។

តាមរយៈកិច្ចសហការនេះ SKOR មិនត្រឹមតែផ្តោតលើការផ្តល់ជូននូវផលិតផលស្បែកជើង និងសម្ភារកីឡាគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចំណែកគាំទ្រដល់កម្មវិធីអប់រំផ្លូវចិត្ត និងការអនុវត្តយោគៈ (Yoga) ទាំងសម្រាប់យុវជន និងសាធារណជនទូទៅផងដែរ។

យោគៈ (Yoga) ត្រូវបានចាត់ទុកថាជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការជួយឱ្យបុគ្គលម្នាក់ៗចេះគ្រប់គ្រងផ្លូវចិត្តបានល្អប្រសើរ ធ្វើឱ្យការបំពេញការងារប្រចាំថ្ងៃកាន់តែមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា