អាមេរិកព្រមានដាក់ទណ្ឌកម្មក្រុមហ៊ុន ដែលបង់ថ្លៃឆ្លងកាត់ច្រកហ័រមូស ឲ្យអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកព្រមានដាក់ទណ្ឌកម្មក្រុមហ៊ុន ដែលបង់ថ្លៃឆ្លងកាត់ច្រកហ័រមូស ឲ្យអ៊ីរ៉ង់

អាមេរិកព្រមានដាក់ទណ្ឌកម្មក្រុមហ៊ុន ដែលបង់ថ្លៃឆ្លងកាត់ច្រកហ័រមូស ឲ្យអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានព្រមានក្រុមហ៊ុនដឹកជញ្ជូនថា ពួកគេអាចប្រឈមមុខនឹងការដាក់ទណ្ឌកម្ម បើហ៊ានតែបង់ប្រាក់ឱ្យអ៊ីរ៉ង់ ដើម្បីបានឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព។

Advertisement

ការព្រមាននេះ ធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពី អ៊ីរ៉ង់ ការប្រកាសពីការប្រមូលថ្លៃឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ជាលើកដំបូង។ អ៊ីរ៉ង់ ធ្លាប់ប្រកាសថា គិតថ្លៃ ២ លានដុល្លារ សម្រាប់នាវាមួយគ្រឿងដែលឆ្លងកាត់ ច្រកហ័រមូស ។

កាលពីថ្ងៃសុក្រ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស របស់សហរដ្ឋអាមេរិក ហៅកាត់ OFAC បានរៀបរាប់ថា «ការទាមទារទូទាត់ អាចរាប់បញ្ចូលទាំងការផ្ទេរ មិនត្រឹមតែជាសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំង ទ្រព្យសម្បត្តិឌីជីថលក្រៅផ្លូវការ ឬ ការទូទាត់តាមប្រភេទផ្សេងទៀត រួមទាំង ការបរិច្ចាគសប្បុរសធម៌ និង ការបង់ប្រាក់ នៅស្ថានទូតអ៊ីរ៉ង់ ផងដែរ»។

ប្រភពបន្តថា « OFAC កំពុងចេញការជូនដំណឹងនេះ ដើម្បីព្រមាន ទាំងក្រុមហ៊ុនដឹកជញ្ជូនអាមេរិក និង អ្នកមិនមែនសហរដ្ឋអាមេរិក អំពីហានិភ័យនៃការដាក់ទណ្ឌកម្ម ចំពោះការបង់ប្រាក់ទាំងនេះ ឬ សុំការធានាពី អ៊ីរ៉ង់ សម្រាប់ការឆ្លងកាត់ ដោយសុវត្ថិភាព»។

បើតាម CNA, ប្រហែលមួយភាគប្រាំនៃពាណិជ្ជកម្មប្រេង និងឧស្ម័នធម្មជាតិ របស់ពិភពលោក ធ្លាប់តែឆ្លងកាត់ច្រកសមុទ្រនេះ ក្នុងពេលវេលាសន្តិភាព។

អ៊ីរ៉ង់ បានបិទ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាម នៅថ្ងៃទី២៨ ខែកុម្ភៈ។ ក្រោយមក អ៊ីរ៉ង់បានចាប់ផ្តើមផ្តល់អោយនាវាមួយចំនួន ឆ្លងកាត់ ដោយសុវត្ថិភាព ហើយ ក៏ចាប់ផ្តើមគិតថ្លៃសេវា។

សហរដ្ឋអាមេរិក បានឆ្លើយតប ទៅនឹងការបិទច្រកសមុទ្ររបស់អ៊ីរ៉ង់ ជាមួយនឹងការបិទផ្លូវ របស់កងទ័ពជើងទឹក កាលពីថ្ងៃទី១៣ ខែមេសា ដោយរារាំងនាវាដឹកប្រេងអ៊ីរ៉ង់ ពីការចាកចេញ និង ដកហូតប្រាក់ចំណូលពីប្រទេសអ៊ីរ៉ង់ ដែលខ្លួនត្រូវការ ដើម្បីពង្រឹងសេដ្ឋកិច្ច ដែលកំពុងរងគ្រោះ៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា