កម្ពុជាបន្តប្រាប់អន្តរជាតិពីវិបត្តិមនុស្សធម៌បង្កឡើងដោយការឈ្លានពានរបស់ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបន្តប្រាប់អន្តរជាតិពីវិបត្តិមនុស្សធម៌បង្កឡើងដោយការឈ្លានពានរបស់ថៃ

កម្ពុជាបន្តប្រាប់អន្តរជាតិពីវិបត្តិមនុស្សធម៌បង្កឡើងដោយការឈ្លានពានរបស់ថៃ

កម្ពុជាមិនបញ្ឈប់បរិហារការឈ្លានពានរបស់កងទ័ពថៃនៅលើវេទិកាអន្តរជាតិឡើយ ដរាបណាកងទ័ពថៃមិនទាន់ដកចេញពីទឹកដីកម្ពុជា កាលពីរសៀលនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចូលរួមធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពី “កិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ” រៀបចំនៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។

Advertisement

ឯកឧត្តមបានគូសបញ្ជាក់អំពីគោលការណ៍ និងសារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងកិច្ចការពារជនស៊ីវីលនៅក្នុងគ្រប់ជម្លោះប្រដាប់អាវុធ។ ឯកឧត្តមក៏បានជម្រាបជូនកិច្ចប្រជុំ អំពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ដែលកំពុងកើតមាននៅតាមតំបន់ជាច្រើនលើពិភពលោក រួមទាំងនៅអាស៊ីអាគ្នេយ៍។

តំណាងអចិន្ត្រៃយ៍កម្ពុជាបានសង្កត់ធ្ងន់ថា នៅកម្ពុជា អំពើឈ្លានពានកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបង្កផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ក្នុងនោះ ជនស៊ីវិលកម្ពុជាប្រមាណជិត ៦៥ម៉ឺននាក់បានរត់ភៀសសឹក ហេដ្ឋារចនាសម្ព័ន្ធស៊ីវីលជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ហើយប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

យោងតាមស្ថិតិរបស់ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅមានជនភៀសសឹកកម្ពុជាប្រមាណ ៣ម៉ឺន ១ពាន់នាក់ទៀត ក្នុងនោះមានកុមារជាង ១ម៉ឺននាក់ ពុំទាន់អាចវិលទៅលំនៅឋានវិញ ដោយសារកងកម្លាំងថៃបានរាយបន្លាលួស ដាក់ទូកុងតឺន័រ និងកាន់កាន់ផ្នែកខ្លះនៃភូមិឋានរបស់ពួកគាត់ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។

ទន្ទឹមគ្នានេះ សាលារៀនចំនួន២០ និងមន្ទីរពេទ្យ/មណ្ឌលសុខភាពចំនួន៧ នៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ នៅបន្តផ្អាកការផ្តល់សេវាសាធារណៈជាមូលដ្ឋាននៅឡើយ។

ក្រសួងមហាផ្ទៃរម្លឹកថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅទេ។

ក្រសួងមហាផ្ទៃបានបន្តកត់ត្រាទុក រាល់សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ចំណាត់ការផ្លូវច្បាប់ និងការទូតរបស់រាជរដ្ឋាភិបាល ទន្ទឹមគ្នានឹងការបន្តយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេសពលរដ្ឋ ដែលនៅពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា