សម្ដេចតេជោ ហ៊ុន សែន៖ ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃ នៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ ជាទំនិញខុសច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចតេជោ ហ៊ុន សែន៖ ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃ នៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ ជាទំនិញខុសច្បាប់

សម្ដេចតេជោ ហ៊ុន សែន៖ ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃ នៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ ជាទំនិញខុសច្បាប់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបង្អុលប្រាប់ចំណុចសំខាន់មួយថា ពេលណាព្រំដែនគោក រវាងកម្ពុជា-ថៃ នៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ ជាទំនិញខុសច្បាប់
ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ ។

Advertisement

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានគូសនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី១៣មិថុនា ថា អាចមានការបកស្រាយខុស ឬយល់ តែធ្វើមិនយល់ ឬជាការបំពាន ឬជាអំពើពុករលួយ ឬជាការប្រមាថជាតិសាសន៍ឯង ពីសំណាក់មន្ត្រីខិលខូច និងឈ្មួញទុច្ចរិត ទើបទំនិញថៃថ្មីៗ បាននាំចូលមកប្រើប្រាស់នៅកម្ពុជា ។

សម្ដេចតេជោ បានបន្តថា ដើម្បីបានជាពន្លឺ និងឈប់ល្ងង់តទៅទៀត ខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ) គ្រប់មុខទំនិញទាំងអស់ ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺជាទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ ។

សម្ដេចតេជោ បញ្ជាក់ថា ពេលដែលព្រំដែនគោកត្រូវបានបិទ មនុស្សក៏មិនអាចឆ្លងបាន ទំនិញក៏មិនអាចឆ្លងបាន។ សម្រាប់មនុស្ស និងទំនិញដែលឆ្លងកាត់តាមផ្លូវទឹក និងផ្លូវអាកាស គឺជាសមត្ថកិច្ចរបស់គយ ដែលជាអ្នកកំណត់ថា ខុសច្បាប់ ឬត្រូវច្បាប់ ព្រោះផ្លូវទឹក តាមកំពង់ផែសមុទ្រ និងផ្លូវអាកាសតាមព្រលានយន្តហោះ ភាគីទាំង២ កម្ពុជា-ថៃ នៅដំណើរការជាធម្មតា ។

សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានណែនាំដោយត្រូវប្រមូលផ្ដុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយ ទំនិញចូលបាននោះឡើយ និងសូមកុំនិយាយថា ទំនិញសល់ក្នុងស្តុក លក់មិនទាន់អស់ ព្រោះទំនិញខ្លះ ផលិតឆ្នាំ២០២៦ ក្រោយព្រំដែនគោក ត្រូវបានភាគីថៃ បិទ ១ឆ្នាំមុនមកម្លេះ ហេតុអ្វីមានលើទីផ្សារកម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា ម្យ៉ាងទៀត ប្រសិនបើទំនិញនោះ វាសល់ពិតមែន ក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ ។

សម្ដេចថា អ្នកប្រើប្រាស់ គឺជាចៅហ្វាយ កុំមានប្រាក់ទិញហើយ ទុកឱ្យគេមើលងាយ ទាំងសាមីខ្លួន ទាំងជាតិសាសន៍ ៕

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា