កម្ពុជា-តួកគីយ៉េ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-តួកគីយ៉េ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

កម្ពុជា-តួកគីយ៉េ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ៖កម្ពុជា និងតួកគីយ៉េ បានបង្ហាញការប្តេជ្ញាចិត្តរួមក្នុងការ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត លើវិស័យសំខាន់ៗជាច្រើន រួមមាន សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ អប់រំ ទេសចរណ៍ និងបរិស្ថាន។

Advertisement

ការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម មេសស៊ូត អូសកាន(Mesut Özcan )ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួក​គីយ៉េ​ប្រចាំកម្ពុជាកាលពីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី តួក​គីយ៉េ បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិ ការ រវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់រាជ រដ្ឋាភិបាល កម្ពុជា ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែល​បានផ្តល់ការគាំទ្រ និង កិច្ចសហប្រតិបត្តិការល្អប្រសើរដល់ភាគីតួកគីយ៉េនាពេលកន្លងមក។ឯកអគ្គរដ្ឋទូតថ្មីបាន​បញ្ជាក់​ជូន​សម្ដេចបវរធិបតី អំពីការប្តេជ្ញាចិត្តក្នុង ការបន្តជំរុញពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែទូលំ ទូលាយ និងស៊ីជម្រៅ​បន្ថែមទៀតលើវិស័យនានាក្នុងអំឡុងពេល បំពេញ បេសកកម្មការទូតនៅកម្ពុជា។

ជាការឆ្លើយតបសម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ ចំពោះឯកឧត្តម មេសស៊ូត អូសកាន ដែលត្រូវបានតែង​តាំងជា​ឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះ ភាពរីកចម្រើននៃទំនាក់ទំនង និងភាពជាដៃគូរវាង​ប្រទេស​ទាំងពីរ។សម្តេចធិបតីជំនឿថា ក្រោមអាណត្តិការទូតរបស់ឯកឧត្តម មេស៊ូត អូសកាន ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​ររវាងកម្ពុជា និងតួកគី យ៉េ នឹងបន្តរីកចម្រើនកាន់តែខ្លាំង និងផ្តល់ផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងជំនួបនោះភាគីទាំងពីរក៏បានពិភាក្សាអំពីមធ្យោបាយនានា ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ជាពិសេស​វិស័យ សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម សន្តិសុខ និងការពារជាតិ អប់រំ ទេសចរណ៍ និងបរិស្ថាន។

សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យឯកអគ្គរដ្ឋទូតតួកគីយ៉េ បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ​របស់កម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា ឯកឧត្តម មេសស៊ូត អូសកាន បានប្រគល់សារតាំងជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទីនៃព្រះ រាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ កម្ពុជា និងតួកគីយ៉េ បានបង្កើតទំនាក់ទំនងការទូត​ជាមួយគ្នាជិត ៧ទសវត្សរ៍ មកហើយ ដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍​រួមរបស់​ប្រជាជនទាំង ពីរ។

ក្នុងរយៈពេលចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់ តែខ្លាំងឡើង ដោយមានការតភ្ជាប់ជើង​ហោះហើរ​ត្រង់ និងការ កើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានប្រមាណ ៧០លានដុល្លារអាម៉េរិក៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា