រុស្ស៊ី ត្រៀមបញ្ចេញនាវាចម្បាំងនុយក្លេអ៊ែរទម្ងន់ ២៨,០០០ តោន កម្លានាវាពិឃាតអាមេរិក និងណាតូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ត្រៀមបញ្ចេញនាវាចម្បាំងនុយក្លេអ៊ែរទម្ងន់ ២៨,០០០ តោន កម្លានាវាពិឃាតអាមេរិក និងណាតូ

រុស្ស៊ី ត្រៀមបញ្ចេញនាវាចម្បាំងនុយក្លេអ៊ែរទម្ងន់ ២៨,០០០ តោន កម្លានាវាពិឃាតអាមេរិក និងណាតូ

មូស្គូ ៖ ប្រទេសរុស្ស៊ីត្រៀមដាក់ដំណើរការឡើងវិញ នូវនាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ មានទម្ងន់ដល់ទៅ ២៨,០០០ តោន ។ នាវានេះមានឈ្មោះថា Admiral Nakhimov ជានាវាចម្បាំងដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី ។

Advertisement

បច្ចុប្បន្ន វាកំពុងស្ថិតក្រោមការសាកល្បងដំណាក់កាលចុងក្រោយនៅលើផ្ទៃសមុទ្រ បន្ទាប់ពីបានឆ្លងកាត់ជួសជុល និងកែច្នៃឡើងវិញនៅក្នុងរោងចក្រផលិតនាវា Sevmash ។ ក្នុងការជួសជុល និងកែច្នៃឡើងវិញនេះ រុស្ស៊ីបានចំណាយពេលជិត ៣ ទសវត្សរ៍ និងថវិកាប្រហែល ៥ ពាន់លានដុល្លារ ។

ការកែលម្អនេះ ត្រូវបានគេចាត់ទុកថា ជាការធ្វើទំនើបកម្មដ៏ធំបំផុតមិនធ្លាប់មានសម្រាប់នាវាចម្បាំងរបស់រុស្ស៊ី ដោយវាត្រូវបានបំពាក់ជាមួយប្រព័ន្ធប្រយុទ្ធ និង censor ដ៏ទំនើប ជាពិសេសគ្រាប់មីស៊ីលជំនាន់ថ្មី ក្នុងគោលបំណងបង្កើនអាយុកាលបម្រើការងារបានរាប់ទសវត្សរ៍ទៅមុខទៀត ។

បើតាម Interesting engineering, នាវាចម្បាំង Admiral Nakhimov អាចរត់លើផ្ទៃទឹកក្នុងល្បឿនប្រហែល ៥៩ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឱ្យវាក្លាយជានាវាពិឃាតខ្នាតធំ មានល្បឿនលឿនបំផុតមួយក្នុងពិភពលោក ។

បំពាក់ដោយម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ KN-3 ចំនួនពីរ ជំរុញឱ្យវាអាចរត់លឿនជាងនាវាពិឃាត នាវាផ្ទុកយន្តហោះ និងនាវាចម្បាំងការពារនានារបស់សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសសមាជិកអង្គការណាតូ ។

យោងតាម Naval news, ក្រោយការកែប្រែប្រព័ន្ធអាវុធសម័យសង្រ្គាមត្រជាក់ចេញ, នាវា Admiral Nakhimov ត្រូវបានបំពាក់ឡើងវិញនូវបច្ចេកវិទ្យាប្រយុទ្ធឌីជីថល និងរន្ធបាញ់មីស៊ីលបញ្ឈរ ហៅកាត់ VLS សរុបចំនួន ១៧៦ រន្ធ ។

ក្នុងនោះ មានរន្ធបាញ់ចំនួន ៨០ រន្ធ សម្រាប់ផ្ទុកមីស៊ីលទំនើបៗ រួមមានមីស៊ីលលឿនជាងសំឡេង Zircon, មីស៊ីលនាំផ្លូវ Kalibr និងមីស៊ីលប្រឆាំងនាវា Oniks ។

វាក៏ត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីល Fort-M ដែលស្រដៀងនឹងប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ចំនួន ៩៦ រន្ធ ព្រមទាំងប្រព័ន្ធ Pantsir-M ដើម្បីស្ទាក់ចាប់យន្តហោះដ្រូន និងមីស៊ីលសត្រូវ ។

គួរកត់សម្គាល់ នាវា Admiral Nakhimov ត្រូវបានរំពឹងថា នឹងដាក់ឱ្យចូលរួមក្នុង ជួរកងទ័ពជើងទឹកភាគខាងជើងរបស់រុស្ស៊ី ។

ភារកិច្ចចម្បងរបស់វា គឺការការពារតំបន់យុទ្ធសាស្ត្រអាកទិក និងមហាសមុទ្រអាត្លង់ទិកខាងជើង ព្រមទាំងការពារតំបន់មូលដ្ឋានការពារនាវាមុជទឹកនុយក្លេអ៊ែររបស់រុស្ស៊ី ពីការគំរាមកំហែងពីសំណាក់ក្រុមនាវាផ្ទុកយន្តហោះរបស់អង្គការណាតូ ៕

ប្រភព ៖ Interesting engineering និង Naval news ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា