ក្រសួងប្រៃសណីយ៍ បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពី “ ការរៀបចំសេចក្តីព្រាងប្រកាសស្តីពីកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍ បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពី “ ការរៀបចំសេចក្តីព្រាងប្រកាសស្តីពីកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍”

ក្រសួងប្រៃសណីយ៍ បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពី “ ការរៀបចំសេចក្តីព្រាងប្រកាសស្តីពីកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍”

ភ្នំពេញ៖ នៅថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និង លោក Gidon Windecker អនុប្រធានផ្នែកសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបណ្តុះបណ្តាលស្តីពី “ការរៀបចំសេចក្តីព្រាងប្រកាសស្តីពីកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍” នៅសណ្ឋាគារ សាន់វ៉េ ភ្នំពេញ ក្រោមគម្រោង EU-German GATE ដោយមានការអញ្ជើញចូលរួមពីទីប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិ មន្ត្រីជំនាញផ្នែកច្បាប់របស់ ក.ប.ទ. និយ័តករទូរគមនាគមន៍កម្ពុជា និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលព្រមទាំងអ្នកតំណាងគម្រោង EU-German GATE សរុបចំនួន២២រូប។

Advertisement

កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងការយល់ដឹងអំពីគោលការណ៍កិច្ចការពារអ្នកប្រើប្រាស់ ឧត្តមានុវត្តន៍អន្តរជាតិ និងក្របខណ្ឌច្បាប់របស់កម្ពុជា ដើម្បីរៀបចំប្រកាសដែលមានលក្ខណៈជាក់ស្តែង អាចអនុវត្តបាន និងស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យទូរគមនាគមន៍។

លោក Gidon Windecker អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគួសបញ្ជាក់អំពីការគាំទ្ររបស់គម្រោង EU-German GATE ក្នុងការពង្រឹងក្របខ័ណ្ឌច្បាប់ តាមរយៈការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់កិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។

ក្នុងមតិបើកសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការ គង់ ផល្លៈ បានលើកទឹកចិត្តឱ្យមន្ត្រីដែលបានចូលរួមកម្មវិធីបណ្តុះបណ្តាល យកចំណេះដឹងដែលទទួលបាន មកអនុវត្តក្នុងការរៀបចំសេចក្តីព្រាងប្រកាស ដោយបានគូសបញ្ជាក់ថា “នៅថ្ងៃស្អែក សូមកុំគ្រាន់តែរៀបចំបទប្បញ្ញត្តិច្បាប់ ប៉ុន្តែសូមរៀបចំដំណោះស្រាយ ជាមួយគ្នានេះ មាត្រានីមួយៗដែលរៀបចំ គួរតែដោះស្រាយបញ្ហាពិតប្រាកដដែលអ្នកប្រើប្រាស់សេវាទូរគមនាគមន៍កំពុងជួបប្រទះ”។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមថា ប្រសិនបើយើងដាក់អ្នកប្រើប្រាស់ជាចំណុចកណ្តាលនៃការងាររបស់យើង យើងនឹងអាចរៀបចំប្រកាសមួយដែលមានប្រសិទ្ធភាព អាចអនុវត្តបាន និងសមស្របសម្រាប់អនាគតឌីជីថលរបស់កម្ពុជា។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ផ្តាំផ្ញើថា “សូមចងចាំថា ការរៀបចំសេចក្តីព្រាងបានល្អនាំឱ្យមានបទប្បញ្ញត្តិល្អ បទប្បញ្ញត្តិល្អកសាងទំនុកចិត្តសាធារណៈលើសេវាទូរគមនាគមន៍ ហើយទំនុកចិត្តនោះគឺជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា”៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា