អ្នករាយការណ៍ពិសេសរបស់ UN  មកវាយតម្លៃសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងជម្លោះព្រំដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នករាយការណ៍ពិសេសរបស់ UN  មកវាយតម្លៃសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងជម្លោះព្រំដែន

អ្នករាយការណ៍ពិសេសរបស់ UN  មកវាយតម្លៃសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងជម្លោះព្រំដែន

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ត្រូវមកដល់ប្រទេសកម្ពុជានៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល១២ថ្ងៃ។
 
គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ជាពិសេសបញ្ហាពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជម្លោះព្រំដែន សេរីភាពនៃការបញ្ចេញមតិ សេរីភាពបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ព្រមទាំងសិទ្ធិរបស់ក្រុមជនដែលសិ្ថតនៅក្នុងស្ថានភាពងាយរងគ្រោះ។
 
ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា២សប្តាហ៍ លោក អេនឌ្រូ នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន តំណាងសង្គមស៊ីវិល ជនរងគ្រោះ អ្នករស់រានមានជីវិតពីការរំលោភបំពាន ព្រមទាំងភាគីពាក់ព័ន្ធនានាផ្សេងទៀត។
អ្នករាយការណ៍ពិសេសនឹងធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
 
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ស្រ៊ាង ចិន្តា បានលើកឡើងថា អ្នករាយការណ៍ពិសេសរូបនេះនឹងធ្វើដំណើរទៅត្រួតពិនិត្យមើលស្ថានភាពរស់នៅ និងសិទ្ធិមនុស្សរបស់ពលរដ្ឋជនភៀសសឹកនៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យដែលរងផលប៉ះពាល់ដោយសារបញ្ហាព្រំដែន។
 
ឯកឧត្តម ស្រ៊ាង ចិន្តា មានក្តីរំពឹងថា លោក ថម អេនឌ្រូ នឹងធ្វើការកត់ត្រានូវទុក្ខលំបាករបស់ពលរដ្ឋជនភៀសសឹក និងដាក់បញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបន្តផ្សព្វផ្សាយនៅលើឆាកអន្តរជាតិឱ្យបានជ្រាបកាន់តែច្បាស់ពីស្ថានភាពនៅកម្ពុជាដែលរងការរំលោភបំពានពីភាគីថៃ។
 
បន្ទាប់ពីវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ នឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនិកិច្ចលើកទី១របស់លោកនៅកម្ពុជា។  
 
ចំណែករបាយការណ៍នៃបេសកកម្មនេះវិញ អ្នករាយការណ៍ពិសេសនឹងបង្ហាញជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ ២០២៦៕

Advertisement

សៅ សុខអេង 

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា