ពាណិជ្ជកម្មរវាងកម្ពុជា-RCEP បានកើនលើស ២៤ពាន់លានដុល្លារ ក្នុងឆមាសទី១ឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពាណិជ្ជកម្មរវាងកម្ពុជា-RCEP បានកើនលើស ២៤ពាន់លានដុល្លារ ក្នុងឆមាសទី១ឆ្នាំនេះ

ពាណិជ្ជកម្មរវាងកម្ពុជា-RCEP បានកើនលើស ២៤ពាន់លានដុល្លារ ក្នុងឆមាសទី១ឆ្នាំនេះ

ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) សម្រេចបានទឹកប្រាក់ ២៤,៤ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កើនឡើង ២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Advertisement

ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់សមាជិក RCEP សម្រេចបានទំហំទឹកប្រាក់ ៥,៦៣ ពាន់លានដុល្លារ កើនឡើង ១១,៨ ភាគរយ។ ចំណែក ការនាំចូលមកវិញ មានទំហំទឹកប្រាក់ ១៨,៨ ពាន់លានដុល្លារ កើនឡើង ២៨ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលបានចេញផ្សាយនៅថ្ងៃច័ន្ទនេះ។

របាយការណ៍ដដែលបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះ នៅតែជាទីផ្សារដ៏សំខាន់របស់កម្ពុជា ដោយគ្របដណ្តប់លើជិត ៦៤ ភាគរយ នៃបរិមាណពាណិជ្ជកម្មសរុបរបស់កម្ពុជា ជាមួយពិភពលោក ដែលមានតម្លៃ ៣៨,២ពាន់លានដុល្លារ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ។ ប្រទេសចិន វៀតណាម សិង្ហបុរី ជប៉ុន និងថៃ គឺជាដៃគូពាណិជ្ជកម្មកំពូលទាំង ៥ របស់កម្ពុជា នៅក្នុងប្លុកនេះ។

តួលេខខាងលើបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បន្តជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការនាំចេញក្នុងរយៈពេលវែង និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP ដែលបានចូលជាធរមាននៅឆ្នាំ២០២២ ប្រមូលផ្តុំប្រទេសចំនួន ១៥ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះមានប្រទេសសមាជិកអាស៊ានទាំងអស់ លើកលែងតែទីម័រឡេស្តេ រួមជាមួយប្រទេសដៃគូចំនួន៥ មាន៖ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា